ពិធីផ្សព្វផ្សាយសមាជិកាគណៈកម្មាធិការបក្សខ២៦,១លើកទិសដៅការងារឆមាសទី២ឆ្នាំ២០១៩

0

ខេត្តកំពង់ធំ៖ ពិធីប្រជុំផ្សព្វផ្សាយសភាពការណ៍ ការងារគណបក្សឆមាសទី១ និងលើកទិសដៅការការងារឆមាសទី២ ឆ្នាំ២០១៩ ជូនដល់សមាជិកាគណៈកម្មាធិការបក្សខ២៦,១ដែលបានអញ្ជើញចូលរួម ចំនួន១៥៣ នាក់ ក្រោមអធិបតីភាពឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ប្រធានគណៈកម្មាធិការគណបក្ស ខ២៦,១ នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០១៩។

ពិធីប្រជុំនេះ ត្រូវបានធ្វើឡើងនៅ ស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ លោក ង៉ាង ស អនុប្រធានគណៈកម្មាធិការបក្សខ២៦,១ បានបញ្ជាក់ពីការងារគណបក្សឆមាសទី១ របស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការនៃគណបក្សប្រជាជនកម្ពុជា ជូនដល់អង្គពិធីយ៉ាងក្បោះក្បាយរួចមក ។

ឯកឧត្តម សោម ស៊ុន បានឡើងថ្លែងអំណរគុណចំពោះសមាជិកសមាជិកាគណបក្ស ខ២៦,១ ទាំងអស់ ដែលកន្លងមកនេះក៏ដូចជាបច្ចុប្បន្ន បានគោរពយ៉ាងម៉ឺងម៉ាត់នូវវិន័យការងារ និងបានខិតខំអនុវត្តន៍ល្អក្នុងការចុះមូលដ្ឋាន ហើយបានចំណាយទាំងពេលវេលា កម្លាំងកាយចិត្ត ថវិកាសម្ភារៈ ដើម្បីបុព្វហេតុគណបក្សប្រជាជនយើង។
ឯកឧត្តម សោម ស៊ុន បានអាននូវទិសដៅការងារឆមាសទី២ ឆ្នាំ២០១៩ របស់គណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ហើយនិងបានជម្រាបជូន សភាពការណ៍ថ្មីៗនិងបានប្រគល់ភារកិច្ច សំខាន់ៗមួយជូន សមាជិកសមាជិការ ចំណុះឲ្យគណៈកម្មាធិការបក្សខ២៦,១ ដែលមានខ្លឹមសារដូចខាងក្រោមនេះ ។

១/. សាខាបក្សនីមួយៗ ត្រូវបន្តផ្សព្វផ្សាយរបាយការណ៍ឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០១៩នេះ ជូនបងប្អូនតាមសាខាបក្សនីមួយៗឲ្យបានជ្រួតជ្រាប។
២/. ត្រូវអប់រំបងប្អូនឲ្យយល់ច្បាស់ពីល្បិចកលរបស់មេដឹកនាំអតីតបក្សប្រឆាំង ក្នុងការធ្វើបដិវត្តន៍ពណ៌ បំផ្លាញសន្តិភាពបំផ្លាញសេចក្ដីសុខសាន្ត របស់ប្រជាជនកម្ពុជា រួមគ្នាទោះបីដោយតម្លៃណាក៍ដោយ ត្រូវ ប្តេជ្ញាថែរក្សាឲ្យបាននូវសុខសន្តិភាព ដើម្បីការអភិវឌ្ឍន៍ប្រទេសជាតិយើង។
៣/. ត្រូវបន្តឆ្ពោះទៅមូលដ្ឋានដើម្បីចិញ្ចឹមចលនានៅតាមភូមិ ឃុំ និងបម្រើប្រជាជនដោយស្មោះត្រង់ និងដោយអស់ពីចិត្តពីថ្លើម។
– រួមគ្នាដោះស្រាយសំណូមពរ និងទុក្ខកង្វល់របស់ប្រជាជនយើង។
៤/. ត្រូវ សាមគ្គីភាព ឯកភាពផ្ទៃក្នុង ក្នុងជួរបក្ស និងជាមួយមហាជនឲ្យបានរឹងមាំ បន្តសកម្មភាពបម្រើប្រជាជន ដើម្បីបន្តឈានទៅដណ្ដើមជ័យជំនះនៅពេលខាងមុខទៀត។
៥/. ត្រូវជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានៃយើង។
ដោយប៊ុន រដ្ឋា