ព្រះវិហារ៖ រោងសិប្បកម្មកែច្នៃឈើអត់ច្បាប់មួយកន្លែង ត្រូវបានរងនូវការបង្ក្រាបដោយកម្លាំងរបស់ជំនាញរដ្ឋបាលព្រៃឈើផ្នែកស្រុក
ជាំក្សាន្ត សហការជាមួយកម្លាំងមេព្រៃសង្កាត់កន្ទួត និងកម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត កាលពីថ្ងៃអាទិត្យ ទី៨ ខែកញ្ញាម្សិលមិញនេះ។
ក្នុងប្រតិបត្តិការចុះបង្ក្រាបរោងសិប្បកម្មកែច្នៃប្រភេទតូចពីម្ចាស់មានទីតាំងខាងលើ ស្ថិតនៅក្នុងភូមិអន្លង់វែងថ្មី ឃុំកន្ទួត ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ។
ដោយរិបអូសវត្ថុតាងបានពីម្ចាស់សិប្បកម្មឈ្មោះសៀង នឿន ភេទស្រី នៅភូមិខាងលើ រួមមាន៖ ម៉ូទ័រកាត់២គ្រឿង,ម៉ូទ័រមូលវិស២គ្រឿង,ម៉ូទ័រខាត់១គ្រឿង,តាបជ្រាក១គ្រឿង,ម៉ាស៊ីនគោយន្ត១គ្រឿង,គ្រាងកៅអីកោង៨គ្រឿង,។ និងវត្ថុតាងរឹបអូបបានរបស់ឈ្មោះ ធា ម៉ានី ភេទស្រី រួមមាន៖ កង់យ៉ូង៣,ម៉ាស៊ីនគោយន្ត២គ្រឿង,ឌីណាម៉ូ១គ្រឿង,ដង្គុំ៣គ្រឿង,រណាវៀលបញ្ឈរ១គ្រឿង។
បច្ចុប្បន្នឧបករណ៍ទាក់ទិន បម្រើការពាក់ព័ន្ធបទល្មើសព្រៃឈើដែលត្រូវរិបអូស កម្លាំងបានយកមករក្សាទុកនៅទីចាត់ការ របស់សមត្ថកិច្ចជំនាញដើម្បីចាត់ការតាមនីតិវិធីបន្ត៕សួនលីណា




































