- ណៈពេលដែលបរិមាណប្រភេទកង់បីឥណ្ឌានៅឌានៅរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្តកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃនោះ គេកត់សម្គាល់ឃើញថា ចំនួនរឺម៉ក់ម៉ូតូខ្មែរក៏បានតែធ្លាក់ចុះ និងលែងសូវមានវត្តមាននៅលើដងផ្លូវដូចមុនផងដែរដែរ ។
ដូច្នេះ វត្តមានរបស់ក្រុមហ៊ុនផ្ដល់សេវាកម្មកក់សេវាធ្វើដំណើរតាមទូរស័ព្ទស្មាតហ្វូនជាច្រើន ក៏បាននិងកំពុងធ្វើឲ្យអ្នករត់ម៉ូតូកង់បី និងម៉ូតូឌុបតាមបែបប្រពៃណី កំពុងបាត់បង់ចំណែកទីផ្សាររបស់ខ្លួនជាបណ្ដើរៗផងដែរ។

ភ្នំពេញ អ្នកដែលកំពុងផ្ដល់សេវាកម្មតាមបែបប្រពៃណី ដូចជា ម៉ូតូឌុប និង ម៉ូតូកក់បី ប៉ុន្ដែបើពួកគាត់អាចធ្វើពិពិធកម្មអាជីវកម្មរបស់ខ្លួន ដោយងាកទៅរកការប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មានវិទ្យា ឬសហការជាមួយក្រុមហ៊ុនផ្ដល់សេវាកក់សេវាធ្វើដំណើរដោយបច្ចេកវិទ្យា ព័ត៌មានវិទ្យានេះ នោះពួកគាត់នឹងអាចរក្សាបាននូវមុខរបរនេះបាននាពេលអនាគត។
សំភាសន៍០៨
ព្រមជាមួយគ្នានោះផងដែរ បរិមាណកង់បីឥណ្ឌានៅរាជធានីភ្នំពេញកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ក៏បានរួមចំណែកមួយផ្នែកក្នុងការកកស្ទះចរាចរណ៍ ដោយសារតែអ្នកបើកបរមួយចំនួនមិនបានគោរពច្បាប់ត្រឹមត្រូវ ។ ដូច្នេះហើយទើបកន្លងទៅនេះ ក្រសួងសាធារណការ និងដឹកជញ្ជូនក៏ដូចជាសាលារាជធានីភ្នំពេញ បានកំណត់ឲ្យអ្នកបើកបរម៉ូតូកង់បីទាំងអស់ ត្រូវទទួលការបណ្ដុះបណ្ដាលពីច្បាប់ចរាចរណ៍ ក៏ដូចជារៀនបើកបរដើម្បីមានបើកបរត្រឹមត្រូវ ហើយបណ្តាក្រុមហ៊ុនទាំងអស់ក៏បានអនុវត្តទៅតាមការណែនាំនេះ ដើម្បីធ្វើយ៉ាងណាហើយអ្នកបើកបរទាំងអស់អនុវត្តទៅតាមច្បាប់ជៀសវាងបង្កនូវគ្រោះថ្នាក់ចរាចរណ៍ឬការកកស្ទះចរាចរណ៍ផ្សេងៗ។
សំភាសន៍០៦ និង០៣
បច្ចុប្បន្ន ប្រជាជនខ្មែររាប់ម៉ឺននាក់ទៅហើយ ដែលកំពុងប្រកបរបររត់ម៉ូតូកង់បីឥណ្ឌា ហើយចំណូលវិញគឺរកបានយ៉ាងហោចប្រមាណជា ៣០០ ទៅ ៤០០ដុល្លារក្នុង១ខែៗឯណោះ។ នេះបើយោងតាមទិន្នន័យរបស់ Bajaj Pulsar Cambodia ដែលជាក្រុមហ៊ុនចែកចាយម៉ូតូកង់របស់ឥណ្ឌាក្នុងប្រែសកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ កំណើននៃម៉ូតូម៉កកង់បីឥណ្ឌានេះ កើតមានឡើងក៏ជាការរួមចំណែកក្នុងការបំរើសេវាកម្មជូនដល់អ្នកធ្វើដំណើរបានលឿនរហ័សទាន់ចិត្ត ស្របទៅតាមភាពជឿនលឿននៃប្រទេសជាតិ ជាពិសេសស្របពេលដែលប្រទេសកម្ពុជាយើង កំពុងតែមានការអភិវឌ្ឍន៍រីកចំរើកចម្រើនជាបន្តបន្ទាប់នោះផងដែរ៕




































