ជនសង្ស័យចំនួន០២នាក់ត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនពាក់ពន្ធ័និងករណីជួញដូរគ្រឿងញៀន

0

ភ្នំពេញ៖កម្លាំងប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច ក្នុងបន្ទប់ជួល ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ  នៅថ្ងៃទី០៨ខែកញ្ញាឆ្នាំ២០១៩ វេលាម៉ោង១៤ និង០០នាទី ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថាជនសង្ស័យចំនួន ០២នាក់រួមមាន ៖
១-ឈ្មោះ ផង់ រតនា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

២-ឈ្មោះ សេង វឿន ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិវត្តទួល សង្កាត់ទួលសង្កែង១ ខណ្ឌឬស្សីកែវ ។

ម្ភារៈដកហូតបានរួមមានម្សៅក្រាមសថ្លា ០៣កូនថង់តូច ។

ប្រភពដដែលបានបន្ដថា មុនពេលកើតហេតុ ប៉ុស្កិ៍រដ្ឋបាលគោកឃ្លាង បានទទួលព័ត៌មានថា នៅចំណុចខាងលើ មានមនុស្សប្រមូលផ្តុំគ្នា ប្រើប្រាស់គ្រឿងញៀន ក្រោយពីទទួលព័ត៌មាន សមត្ថកិច្ចយើងចុះដល់ចំណុចដល់កើតហេតុខាងលើធ្វើការត្រួតពិនិត្យ រកឃើញវត្ថុតាងខាងលើ រួចនាំខ្លួនជនសង្ស័យធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។

បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕