បន្ទាយមានជ័យ៖
លោក លី សារី ថ្លែងបានបង្អូនពលរដ្ឋរួសរាន់ មកពិនិត្យការបិតផ្សាយរយះពេល១៥ថ្ងៃ ដើម្បីផ្ទៀងផ្ទាត់នូវរាល់កុំហុសបច្ចេកទេស ដូចជាឈ្មោះ ឆ្នាំកំណើត ទំហំដី។ល។ ដើម្បីទុកអោយមន្ត្រីសុរិយោដីបានកែសម្រូលអោយបានត្រឹមត្រូវ និងចេញនូវប័ណ្ណសំគាល់អចលនវត្ថុ(ប្លង់រឹង)ជូន។
ថ្លែងដូច្នេះក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្នុងភូមិដូនច្រែង ឃុំព្រះនេតព្រះ ស្រុកព្រះនេតព្រះខេត្តបន្ទាយមានជ័យនាថ្ងៃទី៩ កញ្ញា ២០១៩។
លោកប្រាក់ ប៉ូលី ប្រធានមន្ទីរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងដុរិយោដីខេត្តបន្ទាយមានជ័យបានឲ្យដឹងថា: គោលបំណងនៃការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើក្បាលដីរបស់បងប្អូនប្រជាពលរដ្ឋនៅពេលនេះគឺដើម្បីធ្វើការពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យដែលក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធរបស់មន្ទីដែលបានចុះអនុវត្តតាមនីតិវិធីកន្លងមក។ 
ការបិទផ្សាយជាសារធារណៈនូវឯកសារនៃការវិនិច្ឆ័យនេះគឺមានរយៈពេល១៥ថ្ងៃ គិតពីថ្ងៃទី៩ខែកញ្ញានេះទៅ ដើម្បីទុកលទ្ធភាពឲ្យម្ចាស់ដី និងអ្នកដែលពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ ឈ្មោះ ស្ថានភាពគ្រួសារ និងក្បាលដីរបស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីមានការខុសឆ្គង។
នៅពេលផុតរយៈពេលកំណត់នៃការបិទផ្សាយប្រជាពលរដ្ឋមិនអាចជំទាស់តវ៉ាបានឡើយ។
ហើយសម្រាប់ទិន្នន័យក្បាលដីនៅក្នុងភូមិដូនច្រែងនេះមានចំនួន១,៥៩០ក្បាលដី។ ក្នុងនោះរូបភាពប្រើប្រាសដីមានដីលំនៅឋាន២០០ក្បាលដី ដីកសិកម្ម១,១១៣ក្បាលដី ដីគ្មានទិន្នន័យ ៦៦ក្បាលដីនិងដីទំនាស់មានតែ១៥ក្បាលដី ។ ដីទាំងនោះ ភាគច្រើនជាទ្រព្យរួមប្តីប្រពន្ធច្រើនជាងគេ បន្ទាប់មកជាទ្រព្យខាងប្រពន្ធ ។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យបានថ្លែងការវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់មន្រ្តីគ្រប់លំដាប់ថ្នាក់ដែលបានសហការគ្នារបានល្អក្នុងការសម្រួលពន្លឿនដល់ការងារចុះបញ្ជីដីធ្លីនៅក្នុងមូលដ្ឋានភូមិទាំងពីបានជោគជ័យជាស្ថាពរតាមនីតិវិធីច្បាប់។ 
លោកផ្ដាំផ្ញើដល់ប្រជាពលរដ្ឋនិងអ្នកម្ចាស់ក្បាលដីដែលគ្មានទំនាស់មកផ្ទៀងផ្ទាត់ទិន្នន័យអោយទាន់ពេលកំណត់១៥ថ្ងៃ ។ឯម្ចាស់ក្បាលដីទំនាស់និងក្បាលដីគ្មានទិន្នន័យ សូមខិតខំដោះស្រាយជាមួយភាគីទំនាស់ដើម្បីបានចេញប័ណ្ណសម្គាល់អចលនវត្ថុជូន ទុកជាប្រយោជន៍នាបច្ចុប្បន្ននិងនាអនាគត់៕ដោយ៖ឃិន គន្ធា




































