កំពង់ធំ)៖ ថ្លែងនៅក្នុងឱកាសសម្ពោធសណ្ឋាគារកំពង់ធំ រ៉ូយ៉ាល់ នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញលើកទឹកចិត្តដល់ម្ចាស់ និងអ្នកគ្រប់គ្រងនៅសណ្ឋាគារនេះ ពិចារណាបង្កើតឱ្យមានសកម្មភាពទស្សនាកម្សាន្តជូនភ្ញៀវទេសចរ ដោយរៀបចំជាខ្សែទស្សនកិច្ចនៅតាមតំបន់កសិទេសចរណ៍នានាជុំវិញខេត្ត ភ្ជាប់ជាមួយតំបន់ប្រាសាទសំបូរព្រៃគុក ដែលជាគោលដៅទេសចរវប្បធម៌ដ៏មានសក្ដានុពល។ឯកឧត្តម ថោង ខុន បានជំរុញលើកទឹកចិត្តដល់ម្ចាស់ និងអ្នកគ្រប់គ្រងនៅសណ្ឋាគារនេះ ពិចារណាបង្កើតឱ្យមានសកម្មភាពទស្សនាកម្សាន្តជូនភ្ញៀវទេសចរ ដោយរៀបចំជាខ្សែទស្សនកិច្ចនៅតាមតំបន់កសិទេសចរណ៍នានាជុំវិញខេត្ត ភ្ជាប់ជាមួយតំបន់ប្រាសាទសំបូរព្រៃគុក ដែលជាគោលដៅទេសចរណ៍វប្បធម៌ដ៏មានសក្ដានុពល។
សណ្ឋាគារកំពង់ធំ រ៉ូយ៉ាល់ នឹងចូលរួមបម្រើសេវាកម្មស្នាក់នៅដ៏សំខាន់មួយទៀតប្រចាំខេត្តកំពង់ធំដែលជាសណ្ឋាគារជាប់ចំណាត់ថ្នាក់ផ្កាយបួន គួបផ្សំនឹងខេត្តកំពង់ធំក៏មានតំបន់បេតិកភណ្ឌពិភពលោកដ៏សំខាន់មួយ គឺតំបន់ប្រាសាទសំបូរព្រៃគុកផងនោះ ទើបឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ជំរុញឱ្យសណ្ឋាគារត្រូវចាប់យកឱកាសនេះមកប្រើប្រាស់ឱ្យអស់សក្ដានុពល ទោះបីមិនទាន់សម្រេចបានភ្លាមៗក៏ដោយ។
ឯកឧត្តម ថោង ខុន បានបន្តថា នៅតំបន់ប្រាសាទសំបូរព្រៃគុក ក្រៅពីគោលដៅទេសចរណ៍វប្បធម៌ ក៏មានសក្ដានុពលកសិទេសចរណ៍ផងដែរ ដូចជា ចម្ការស្វាយចន្ទី ស្រែស្រូវ សិប្បកម្មផលិតគ្រាប់ស្វាយចន្ទី សិប្បកម្មតម្បាញក្រមាសូត្រ សិប្បកម្មផលិតរបស់ប្រើប្រាស់ កក្នុងនោះឯកឧត្តរដ្ឋមន្ត្រីបានលើកឡើងទៀតថា ក្រៅពីមានតំបន់បេតិកភណ្ឌពិភពលោក (តំបន់ប្រាសាទសំបូរព្រៃគុក) ខេត្តកំពង់ធំ ក៏ជាចំណុចកណ្ដាលដ៏សំខាន់នៃការធ្វើដំណើរពីរាជធានីភ្នំពេញទៅមកសៀមរាប-អង្គរ និងពីរាជធានីភ្នំពេញទៅមកខេត្តព្រះវិហារ និងប្រាសាទព្រះវិហារ ដែលសុទ្ធតែជាតំបន់ទេសចរណ៍បេតិកភណ្ឌដ៏សំខាន់របស់កម្ពុជា ហើយនាពេលខាងមុខ ខេត្តកំពង់ធំនឹងត្រូវតភ្ជាប់ជាមួយខេត្តកំពង់ឆ្នាំង ក៏ដូចជាតំបន់ខាងលិចបឹងទន្លេសាប និងទន្លេសាប តាមរយៈការកសាងស្ពានឆ្លងទន្លេសាប។
លោកឧកញ៉ា គុយ លាងគី ម្ចាស់សណ្ឋាគារកំពង់ធំ រ៉ូយ៉ាល់ បានឱ្យដឹងថា សណ្ឋាគាររបស់លោកមានបន្ទប់ចំនួន ៨៧ ក្នុងនោះមានសេវាកម្ម ម្ហូបអាហារ ក្លឹបកីឡា សុខភាព អាងហែលទឹក កន្លែងហាត់ប្រាណ ស្ទីម-សូណា ម៉ាស្សា ស្ប៉ា
ស្កាយបារ ដែលត្រូវបានចំណាយទុនសាងសង់ជិត ៥លានដុល្លា។ បច្ចុប្បន្នសណ្ឋាគារនេះ កំពុងប្រើប្រាស់បុគ្គលគ្រប់ផ្នែកចំនួន ៧៩នាក់ (ស្រី ៣៤នាក់)និងមានការមានការបញ្ចុះតម្លៃសេវារហូតទៅដល់ចុងឆ្នាំ ២០១៩ ។
ឯកឧត្តម សុខ លូបានថ្លែងថាខេត្តកំពង់ធំមានសក្តានុពលកសិកម្ម ដូចជា ដំណាំកៅស៊ូ ដំណាំស្រូវ និង កន្លែងរមណីយដ្ឋានដូចជាតំបន់ប្រាសាទសំបូរព្រៃគុក និងរមណីយដ្ឋានផ្សេងៗទៀតបានធ្វើឲ្យខេត្តកំពង់ធំមានភ្ញៀវទេសចរជាច្រើនមកទស្សនាកំសាន្តតំបន់ទាំងអស់នេះហេតុនេះបានធ្វើឱ្យមានការកើនឡើងនៅផ្ទះសំណាក់និងសណ្ឋាគារជាច្រើន ។
វត្ថុអនុស្សាវរីយ៍អំពីរពាក់ ឫស្សីជាដើម ដែលសុទ្ធសឹងជាផលិតផលទេសចរណ៍ សម្រាប់បង្ហាញជូនភ្ញៀវទេសចរដែលទស្សនាខេត្តកំពង់ធំ។
ក្រៅពីនេះ នៅមានសួនបន្លែ សួនផ្កា និងចម្ការដំណាំជាច្រើនទៀត ដែលសណ្ឋាគារអាចទំនាក់ទំនងជាមួយប្រជាពលរដ្ឋម្ចាស់ចម្ការ ក្នុងការរៀបចំទស្សនកិច្ចទេសចរណ៍ជូនភ្ញៀវទេសចរ ពិសេសដើម្បីពន្យារពេលនៃការស្នាក់នៅរបស់ភ្ញៀវទេសចរឱ្យបានច្រើនថ្ងៃ។
ឯកឧត្តក៏បានស្នើដល់សណ្ឋាគារកំពង់ធំ រ៉ូយ៉ាល់ ចូលរួមគាំទ្រផលិតផលក្នុងស្រុក ពិសេសគឺផលិតផលសហគមន៍ក្នុងខេត្តកំពងធំតែម្តង ទាំងការប្រើប្រាស់ជាបរិក្ខារតុបតែងលម្អ ការផ្គត់ផ្គង់សម្ភារៈក្នុងបន្ទប់ស្នាក់ និងការផ្គត់ផ្គង់តម្រូវការក្នុងភោជនីយដ្ឋាននិងផលិតផលក្នុងស្រុក៕