ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល សង្កាត់ចោមចៅទី១ ចាប់ឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពជួញដូរថ្នាំញៀន កាលពីវេលាម៉ោង១និង៣០នាទីយប់ រំលងអាធ្រាត ឈានចូលថ្ងៃទី១០ កញ្ញា ឆ្នាំ២០១៩ នៅចំណុចមុខក្លឹបមីតណាយ ផ្លូវចោមចៅ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យទី១ មានឈ្មោះ ងួន សំណាង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ជនសង្ស័យទី២ឈ្មោះ អែម ភារុណ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
ក្រោយឃាត់ខ្លួន កម្លាំងនគរបាល បានឆែកឆេរ និងដកហូតវត្ថុតាង ក្រាមសថ្លា២កញ្ចប់ថង់តូច សង្ស័យជាសារធាតុញៀន ម៉ូតូ១គ្រឿងម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1HC-7439 និងទូរស័ព្ទម៉ាក IPhone 6 ចំនួន១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានបញ្ចូនទៅកាន់ផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រងចាំបញ្ជូនទៅតុលារការ ចាត់ការតាមនិតិវិធីច្បាប់៕




































