បេក្ខជនជាប់និទ្ទេសA កើនឡើងជិត២ដងសម្រាប់លទ្ធផលប្រឡងបាក់ឌុបឆ្នាំសិក្ស២០១៩_២០២០ នៅបន្ទាយមានជ័យ

0

បន្ទាយមានជ័យ : លទ្ធផលការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបចំណេះទូទៅនិងបំពេញវិជ្ជានៅខេត្តបន្ទាយមានជ័យឆ្នាំ២០១៩ បេក្ខជនជាប់និទ្ទេសA កើនឡើងជិត២ដង ។ ចំណែកសហភាពសហព័ន្ធយុវជនកម្ពុជា(សសយក)និងរដ្ឋបាលខេត្តអះអាងថា រង្វាន់លើកទឹកចិត្តដល់ជ័យលាភីឆ្នើមនៅដដែលគឺនិទ្ទេសA ម្នាក់ៗបានម៉ូតូហុងដា១គ្រឿង ទូរស័ព្ឌដៃស្មាតហ្វូនម៉ាកអាយហ្វូន ១គ្រឿងនិងថវិកាមួយចំនួនទៀតដល់ជ័យលាភីនិទ្ទេសនេះ និទ្ទេសB, C ។
ការប្រកាសនិងបិទផ្សាយលទ្ធផលនៃការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបចំណេះទូទៅនិងបំពេញវិជ្ជានៅខេត្តបន្ទាយមានជ័យឆ្នាំ២០១៩ ត្រូវធ្វើនៅមណ្ឌលសំណេររទាំង៧ ។
ដោយឡែក នៅមណ្ឌលវិទ្យាល័យហ៊ុនសែនខ្លាកូននាសង្កាត់កំពង់ស្វាយ ជាការធ្វើពីធីចាងលើថ្នាក់ខេត្តដោយមានការអញ្ជើញចូលរួមពីលោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកឈួ ប៊ុនរឿង ប្រធានមន្ទិរអប់រំ យុវជននិងកីឡាខេត្ត លោកតំណាំងក្រុមប្រឹក្សា លោកហឹុល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ លោកគណ:គ្រប់គ្រងវិទ្យាល័យ។
លោកឈួ ប៊ុនរឿង អោយដឹងថា: យោងលទ្ធផលរបស់ក្រសួងអប់រំ យុវជននិងកីឡា លើការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបចំណេះទូទៅនិងបំពេញវិជ្ជា សម្រាប់នៅខេត្តបន្ទាយមានជ័យឆ្នាំ២០១៩នេះ គឺបេក្ខជន/នារីចំណេះទូទៅ ,បំពេញវិជ្ជានិងស្វៃរិនមានវត្តមានមកប្រឡងចំនួន៤.៨៥១នាក់/ស្រី២.៥៦៣នាក់ ។
ក្នុងនោះ ប្រឡងជាប់ចំនួន២.៦៨៤/ស្រី ១.៥៤៦នាក់ ឬស្មើនឹង៥៥,១៧ភាគរយ ។ក្នុងនោះ បេក្ខជន /នារីបាននិទ្ទេសA ចំនួន២៥នាក់ /ស្រី១៥នាក់ ,និទ្ទេសB ចំនួន១០១នាក់ /ស្រី៦១នាក់ ………..។
ប្រឡងបានកើនឡើងនូវចំនួនបេក្ខជន/នារីនិងមណ្ឌល ថ្នាក់វិទ្យាសាស្ត្រសង្គមបានកើន ។ប៉ុន្តែថ្នាក់វិទ្យាសស្ត្រថយ ។
ការប្រឡងបាក់ឌុបកាលពីថ្ងៃទី១៩ខែសីហាឆ្នាំ២០១៩ នៅខេត្តបន្ទាយមានជ៏យមាន៧មណ្ឌលរួមមាន មណ្ឌលវិទ្យាល័យសម្តេចឱ វិទ្យាល័យសិរីសោភ័ណ វិទ្យាល័យហ៊ុនសែនខ្លាកូន វិទ្យាល័យសកពនអីរអូរអំបិល បឋមសិក្សាហ៊ុនសែន សូភី សាកលវិទ្យាល័យមានជ័យនិងសាកលវិទ្យាល័យគ្រប់គ្រង់និងសេដ្ឋកិច្ច ដែលស្ថិតនៅក្រុងសិរីសោភ័ណ ។
ពោលគឺឆ្នាំ២០១៩មានសរុប១៩៨បន្ទប់ (ឆ្នាំ២០១៨ មានមាន១៧៤បន្ទប់) មានបេក្ខជនមានឈ្មោះក្នុងបញ្ជីសរុប៤.៩១៧នាក់/ស្រី២.៥៨៧នាក់(ឆ្នាំ២០១៨ មានបេក្ខជន៤.២៩២នាក់ / ស្រី២.១៩០នាក់ ) ។ជារួមបេក្ខជនកើនឡើង៦២៥/ស្រី៣៩៧នាក់ ។ មណ្ឌលកើន១មណ្ឌល ។
ដំណើរការមណ្ឌលសំណេរខាងលើបានប្រព្រឹត្តិទៅរលូន បរិយាកាសល្អ ត្រឹមត្រូវ យុត្តិធម័ គ្មានបាតុភាពធានាលទ្ធផលនិងគុណភាពគឺចេះ ទើបជាប់។
ឆ្នាំ២០១៩ ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅនិងបំពេញវិជ្ជាគឺថ្នាក់វិទ្យាសាស្ត្រ ថយចុះ២០បន្ទប់ ។
តែថ្នាក់វិទ្យាសាស្ត្រសង្គម កើនឡើង៤៤បន្ទប់ ។
គួររំលឹកដែរថា កាលពីប្រឡងបាក់ឌុបឆ្នាំ២០១៨ កន្លងមក ក្នុងសម័យប្រឡងថ្ងៃទី២៨ខែសីហា មានបេក្ខជនមកប្រឡងចំនួន ៤.២២០នាក់ ប្រឡងជាប់ចំនួន២.២៥១នាក់ /ស្រី ១.២០៣នាក់ ត្រូវជា ៥៣,៣ភាគរយ ។ ក្នុងនោះនិទ្ទេស A ចំនួន១៣នាក់ / ស្រី ៣នាក់ ៕
ហើយកាលពីឆ្នាំ២០១៧ ប្រឡងជាប់ចំនួន ១.៨៣០នាក់ ស្រី ៩៨០នាក់ ស្មើជិត៥៥ភាគរយ ក្នុងនោះ បាននិទ្ទេស A ចំនួន១២នាក់ ស្រី ៧នាក់ ។ ពោលគឺនិទ្ទេសA កើនជាលំដាប ់។
លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍អបអរសាទរ លើកទឹកចិត្តដល់បេក្ខជន បេក្ខនារីប្រឡងជាប់ ។តែក៏ផ្តល់កម្លាំងចិត្តដល់បេក្ខជនប្រឡងធ្លាក់ដែរ ថាកុំអស់សង្ឃឹម ហើយខិតខំតស៊ូរៀនសូត្រឡើងវិញដើម្បីប្រឡងជាប់នៅឆ្នាំក្រោយ ឬក៏អាចចូលរៀនតាមសាលាបណ្តុះបណ្តាលវិជ្ជាជីវ: រៀននៅថ្នាក់បរិញ្ញាប័ត្ររង ។
លោកក៏អរគុណ កោតសរសើរដល់ក្រសួងអប់រំ យុវជននិងកីឡា ដល់មន្ត្រីអប់រំ លោកគ្រូអ្នកគ្រួ ឱពុកម្តាយអាណាព្យាបាលនិងសិស្សានុសិស្សជាបេក្ខជនក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច ដៃគូអភិវឌ្ឍន៍ ដែលបានខិតខំ ហើយនាំមកលទ្ធផលល្អលើវិស័យអប់រំ និងដោយឡែកការប្រឡងបាក់ឌុបនេះ ។
លោកអ៊ុំ រាត្រី ក៏អះអាងដែរលោកស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(សសយក) ន៏នៅតែផ្តល់រង្វាន់ដល់បេក្ខជន/នារីម្នាក់ៗដែលប្រឡងជាប់បាក់ឌុបបាននិទ្ទេសA នូវម៉ូតូហុងដា១គ្រឿង ។ ឯរដ្ឋបាលខេត្តបន្ទាយមានជ័យផ្តល់ទូរស័ព្ទដៃម៉ាក់អាយហ្វូន១គ្រឿង។និងនិទ្ទេសB C ក៏បានរង្វាន់ជាប្រាក់ដែរ ៕ដោយ៖ឃិន គន្ធា