អភិបាល ខេត្តកំពង់ចាម ដឹកនាំ កិច្ច ប្រជុំ ស្តី ពី ការ ពិគ្រោះយោបល់ របស់ គណៈកម្មាធិការ សម្របសម្រួល បច្ចេកទេស លេី សេចក្ដី ព្រាង ផែនការ អភិវឌ្ឍន៍ ខេត្ត

0

កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃ គណៈ អភិបាល ខេត្តកំពង់ចាម បាន ដឹកនាំ កិច្ច ប្រជុំ ស្តី ពី ការ ពិគ្រោះយោបល់ របស់ គណៈកម្មាធិការ សម្របសម្រួល បច្ចេកទេស លេី សេចក្ដី ព្រាង ផែនការ អភិវឌ្ឍន៍ ខេត្ត (ឆ្នាំ ២០០០-២០២០) ដើម្បីប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ និងត្រួតពិនិត្យមើលលើការពិពណ៌នា ពីស្ថានភាពបច្ចុប្បន្នរបស់រដ្ឋបាលខេត្ត តារាងក្របខ័ណ្ឌអភិវឌ្ឍន៍ខេត្ត តារាងកម្មវិធីអភិវឌ្ឍន៍មូលដ្ឋាន រយៈពេល៥ឆ្នាំ តារាងក្របខ័ណ្ឌតាមដានត្រួតពិនិត្យ និងវាយតម្លៃតាមបណ្តាមន្ទីរ អង្គភាពជុំវិញខេត្ត ដែលបានដាក់បញ្ចូលក្នុងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តកំពង់ចាម។
កិច្ច ប្រជុំ នេះ បាន ធ្វើឡើង នារសៀល ថ្ងៃ ទី ១០ ខែកញ្ញា ឆ្នាំ ២០១៩ នៅ មន្ទីរ ផែនការ ខេត្តកំពង់ចាម ដោយ មាន ការ អញ្ជើញ ចូល រួមពី អភិបាល រង ខេត្ត មន្ទីរអង្គភាព ពាក់ព័ន្ធ ជុំវិញខេត្ត និង អភិបាល អភិបាល រង ក្រុង ស្រុក ទាំង ១០ផង ដែរ ។

ជាការ ថ្លែង បេីក កិច្ច ប្រជុំ នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត កំពង់ចាម បាន លេីក ឡើង ថា ក្នុងរយៈពេលប្រាំឆ្នាំរបស់ក្រុមប្រឹក្សាខេត្តអាណត្តិទី២ កន្លងផុតទៅមន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ មន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានខិតខំបំពេញកាតព្វកិច្ច អនុវត្តតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណ និងគោលនយោបាយកំណែទម្រង់នៃយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រេចបានលទ្ធផលគួរជាទីពេញចិត្ត។ ជាក់ស្តែងនៅក្នុងខេត្តកំពង់ចាម មានសុខសន្តិភាព សេរីភាព និងការអភិវឌ្ឍន៍ឥតឈប់ឈរ ដែលទាក់ទាញភ្ញៀវទេសចរណ៍កាន់តែច្រើនឡើងៗ ។ ម្យ៉ាងទៀតខេត្តក៏មានអំណោយផលធម្មជាតិយ៉ាងល្អប្រសើរដល់ដំណាំកសិកម្ម ដំណាំស្បៀង កសិឧស្សាកម្ម និងជលផល។ យោងតាមទិន្នន័យ មូលដ្ឋានភូមិឃុំ/សង្កាត់ របស់មន្ទីរផែនការខេត្តបានបង្ហាញថានៅដើមឆ្នាំ២០១៩ ខេត្តកំពង់ចាមមានប្រជាជនសរុបចំនួន ១,១០៧,៦០៥នាក់ ក្នុងនោះស្ត្រី ៥៦៦,៦៧៨នាក់ មានដង់ស៊ីតេប្រជាជន២៤៣នាក់/គីឡូម៉ែត្រការ៉េ។ ប្រជាពលរដ្ឋភាគច្រើនប្រកបមុខរបរកសិកម្មដែលមានប្រជាពលរដ្ឋចំនួន ៦៧.៩% ស្មើនឹង ៣៣០,០៥៦នាក់ ហើយអ្នកប្រកបមុខរបរធ្វើសិប្បកម្មជាចម្បងមានចំនួន ០.៧% ស្មើនឹង ៣,៤៨៧នាក់ និងអ្នកប្រកបមុខរបរសេវាកម្មជាចម្បងមានចំនួន ៣១.៤%ស្មើនឹង ១៥២,៧១៨នាក់។ លទ្ធផលទាំងនេះបានសបញ្ជាក់ថាប្រជាពលរដ្ឋ មានកំណើនប្រាក់ចំណូល កាត់បន្ថយភាពក្រីក្រ និងចំណាកស្រកជំរុញកំណើនសេដ្ឋកិច្ចជាតិ រួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យប្រជាជនរួចផុតពីបន្ទាត់ក្រីក្រ និងកាន់តែសំបូរសប្បាយជាបន្តបន្ទាប់ឥតឈប់ឈរ។
ចាប់ពីខែមិថុនា មកទល់ថ្ងៃនេះ មានរយៈពេល៤ខែហើយដែលគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសនៃរដ្ឋបាលខេត្ត មានលោក លោកស្រីជាប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ជាសមាជិក ហើយបានបញ្ជូនមន្ត្រីជាជនបង្គោលឲ្យមកចូលរួម ជាក្រុមការងារកសាងផែនការអភិវឌ្ឍន៍ខេត្ត ដែលមានមន្ទីរផែនការនិងទីចាត់ការផែនការវិនិយោគជាអ្នកសម្របសម្រួលការងារផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខេត្ត មកដល់ពេលនេះក្រុមការងារកសាងផែនការបានដើរដល់ជំហានទី២ គឺការពិគ្រោះយោបល់លើសេចក្តីព្រាងផែនការអភិវឌ្ឍន៍ខេត្តដែលយើងបាន និងកំពុងអនុវត្តន៍នាពេលនេះ ៕