កំពង់ធំ=បុរសវ័យចំណាស់ម្នាក់ត្រូវខ្សែរភ្លើងឆក់ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ និង ម្នាក់ទៀតរងរបួសធ្ងន់បញ្ជួនមកសង្គ្រោះ
នៅមន្ទីពេទ្យបារាយណ៍ សន្ទុកហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១០ខែកញ្ញាឆ្នាំ២០១៩ ឋិតនៅចំណុចភូមិក្រវ៉ាឃុំក្រវ៉ាស្រុកបារាយណ៍ ខេត្តកំពង់ធំ។លោក ពៅសេរីរិទ្ធនាយរងប៉ុស្តិ៍បានឲ្យដឹងតាមទូរស័ព្ទថាជនរងគ្រោះឈ្មោះហេងប៊ុនណា ភេទប្រុសអាយុ៦៥ឆ្នាំមានតួនាទីមេភូមិ(ស្លាប់នៅនិងកន្លែងកើតហេតុ)ទីលំនៅ ភូមិក្រវ៉ា ឃុំក្រវ៉ា ស្រុកបារាយណ៍អ្នករបួសធ្ងន់ឈ្មោះសួន ម៉េត ភេទប្រុសអាយុ៦៣ឆ្នាំ (របួសធ្ងន់)ទីលំនៅ ភូមិ ឃុំជាមួយគ្នា។លោកពៅសេរីរិទ្ធបានបញ្ជាក់ទៀតថាមុនពេលកើតហេតុ ជនរងគ្រោះបានលើកមេក្រូដែលមានដងដែក ដើម្បីឃោសនាបច្ច័យអំពីសំណាក់បងប្អូនប្រជាពលរដ្ឋរាយអង្គាសគ្នាដម្បីជួសជុសផ្លូវក្នុងភូមិ ខណ:លើកមេក្រូឡើងលើក៏ប៉ះចំខ្សែរភ្លើងដែលគ្មានស្រោមជ័រ គីស្រាតបណ្តាលឲ្យឆក់ឈ្មោះសួនម៉េត សន្លប់ស្តូកស្តឹង ហើយលោកហេង ប៊ុនណា ដែលជាមេភូមិក៏ស្ទុះទៅជួយចាប់ចំដងមេក្រូ ឆក់ស្លាប់ភ្លាមៗតែម្តងសាកសពជនរងគ្រោះសាច់ញាត្តិប្រពន្ធកូនយកទៅធ្វើបុណ្យតាមប្រពៃណីចំណែកអ្នកដែលរងរបួសធ្ងន់នោះពេលនេះរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិតហើយ៕




































