កំពង់ធំ= ក្មេងស្រីម្នាក់ទៅរៀនគួរដូចឲ្យទៅលង់ទឹកស្លប់ហេតុការណ៍ដ៏សង្វេគនេះបានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី១០ខែកញ្ញាឆ្នាំ២០១៩ស្ថិតនៅ
ចំណុចស្រះទឹកឈ្មោះខួង វ៉ែន ភេទប្រុសអាយុ៤០ឆ្នាំ រស់នៅភូមិ រូង ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំសពក្មេងស្រីរងគ្រោះឈ្មោះលាក់ ភ័ក្ត្រា អាយុ១២ឆ្នាំ មានទីលំនៅភូមិស្លាកែត ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំយោងតាមប្រភពព៏ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុកុមារីរងគ្រោះបានទៅរៀនគួរនៅភមិរូង ឃុំក្រវ៉ា លុះចេញពីរៀន កុមារីរងគ្រោះពុំដឹងទៅណាទេលុះបាត់កូនស្រីយូពេកឪពុកម្តាយបានជិ:ម៉ូតូដើរកមកនៅចំណុចផ្ទះអ្នកគ្រូដែលកូនស្រីធ្លាប់ទៅរៀនគួរ ពេលទៅដល់ផ្ទះអ្នកគ្រូឪពុកម្តាយក្មេងស្រីរងគ្រោះបានសួរទៅអ្នកគ្រូថាអ្នកគ្រូមានឃើញកូនស្រីខ្ញុំដែរទេ អ្នកគ្រូឆ្លើយថាវាចេញទៅបាត់ហើយតើ..ពេលនោះស្រាប់តែឆោឡោទាំងឪពុកម្តាយទាំងអ្នកគ្រូក៏នាំគ្នាដើររកក្បែរបរិវេណដែលកូនរៀន ស្រាប់តែប្រទះឃើញកុមារីលង់ទឹកស្រះស្លាប់បាត់បង់ជីវិតទៅហើយឪពុកម្តាយយំសោកបោកខ្លួនយ៉ាងខ្លាំង ដោយសារបាត់បង់កូនជាទី
ស្រលាញ់ក្រោយមកបានរាយណ៍ការទៅនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំក្រវ៉ាដើម្បីចុះទៅពិនិត្យសាកសពសម្ថកិច្ចជំនាញ និងអជ្ញាធរពិនិត្យនិងធ្វើកោសលវិច្ច័យ ក្មេងរងគ្រោះខាងលើពិតជាស្លាប់ដោយសារលង់ទឹកខ្លួនឯងមែនពុំមានស្លាកស្នាមណាពាក់ព័ន្ធនិងករណីអំពើឃាតកម្មនោះទេ សាកសពក្មេងស្រីរងគ្រោះសម្ថកិច្ចបានប្រគល់អោយឪពុកម្តាយយកទៅធ្វើបុណ្យប្រពៃណី៕




































