បន្ទាយមានជ័យ៖ បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យកនុងភូមិក្បាលស្ពាន២ សង្កាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ
មានជ័យនាថ្ងៃទី១១ កញ្ញា ២០១៩ លោក លី សារី អភិបាលរងខេត្តបន្ទាយ មានជ័យថ្លែងថា៖ ម្ចាស់ក្បាលដីដែលគ្មានទំនាស់មកផ្ទៀងផ្ទាត់ទិន្នន័យអោយទាន់ពេលកំណត់១៥ថ្ងៃ ។ឯម្ចាស់ក្បាលដីទំនាស់តិចតួច និងក្បាលដីគ្មានទិន្នន័យ សូមខិតខំដោះស្រាយជាមួយភាគីទំនាស់ដើម្បីបានចេញប័ណ្ណសម្គាល់អចលនវត្ថុជូន។
លោកប្រាក់ ប៉ូលី ប្រធានមន្ទីរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងដុរិយោដីខេត្តបន្ទាយមានជ័យបានឲ្យដឹងថា: គោលបំណងនៃការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើក្បាលដីរបស់បងប្អូនប្រជាពលរដ្ឋនៅពេលនេះគឺដើម្បីធ្វើការពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យដែលក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធរបស់មន្ទីដែលបានចុះអនុវត្តតាមនីតិវិធីកន្លងមក។
ការបិទផ្សាយជាសារធារណៈនូវឯកសារនៃការវិនិច្ឆ័យនេះគឺមានរយៈពេល១៥ថ្ងៃ គិតពីថ្ងៃទី១០ខែកញ្ញានេះទៅ ដើម្បីទុកលទ្ធភាពឲ្យម្ចាស់ដី និងអ្នកដែលពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ ឈ្មោះ ស្ថានភាពគ្រួសារ និងទំហំក្បាលដីរបស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីមានការខុសឆ្គង។ នៅពេលផុតរយៈពេលកំណត់នៃការបិទផ្សាយប្រជាពលរដ្ឋមិនអាចជំទាស់តវ៉ាបានឡើយ។
ហើយសម្រាប់ទិន្នន័យក្បាលដីនៅក្នុងភូមិក្បាលស្ពាន ២ នេះមាចំនួន១,៨៤៨ក្បាលដី។ ក្នុងនោះរូបភាពប្រើប្រាសដីមានដី លំនៅឋាន ១៧២៥ក្បាលដី ដីកសិកម្ម០០ក្បាលដី ដីគ្មានទិន្នន័យ ១១២ក្បាលដីនិងដីទំនាស់មានតែ១១ក្បាលដី ។ ដីទាំងនោះ ភាគច្រើនជាទ្រព្យរួមប្តីប្រពន្ធច្រើនជាងគេ បន្ទាប់មកជាទ្រព្យខាងប្រពន្ធ ។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យបានថ្លែងការវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់មន្រ្តីគ្រប់លំដាប់ថ្នាក់ដែលបានសហការគ្នារបានល្អក្នុងការសម្រួលពន្លឿនដល់ការងារចុះបញ្ជីដីធ្លីនៅក្នុងមូលដ្ឋានបានជោគជ័យជាស្ថាពរតាមនីតិវិធីច្បាប់
លោកអភិបាលរងខេត្តសំណូមពរផងដែរដល់ពលរដ្ឋព្រមអប់រំកូនចៅអោយជៀសអោយឆ្ងាយពីគ្រឿងញៀន ព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្តិភាពខ្លួនឯងនិងអ្នកដ៍ទៃ៕ដោយឃិន គន្ធា




































