ភ្នំពេញ៖ បុរសម្នាក់រួមដំណើរនិងបុរសម្នាក់ទៀតបានបើកបរក្នុងស្ថានភាពស្រវឹងស្រាបោះពួយយ៉ាងលឿនជ្រុលចង្កូតទៅបុកសួន
ច្បារចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យរេចង្កូតមកបុកជញ្ជាំងផ្ទះប្រជាពលរដ្ឋធ្លុះក្បាលចេញមួយកំណាត់រងការខូតខាតយ៉ាងដំណំតែសំណាងល្អមិនបង្ករឲ្យនរណាម្នាក់រងរបួស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១២និង៣០នាទីរំលងអធ្រាតឈានចូលថ្ងៃទី១២ខែកញ្ញាឆ្នាំ២០១៩ស្ថិតតាមបណ្ដោយផ្លូវ២១៧ត្រង់ចំនុចមុខផ្សារស្ទឹងមានជ័យចាស់ក្នុងសង្កាត់ស្ទឹងមានជ័យ២ខណ្ឌមានជ័យ។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនិងបុរសម្នាក់ទៀតស្រវឹងស្រាជោគជាំបានបើករថយន្តហាយឡែនឌ័រមួយគ្រឿងពណ៌ទឹកមាសមិនមានស្លាកលេខបានធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនខណៈមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកសួនចែកផ្លូវបណ្ដាលឲ្យរងការខូចខាតហើយរថយន្តមិនទាន់អស់ល្បឿនបានរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុកជញ្ជាំងផ្ទះលក់ទូរសព្ទ័ពេញទំហឹងធ្វើឲ្យធ្លុះក្បាលរថយន្តមួយកំណាត់មុខនិងដាក់កង់មុខខាងឆ្វេងទៅមុខលែងរួច។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងជំនាញចរាចរណ៍មកធ្វើការវាស់វែងយករថយន្តបង្ករទៅការិយាល័យចរាចរណ៏ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយតាមផ្លូវច្បាប់៕




































