ភ្នុំពេញ៖ រថយន្តព្រួសមួយគ្រឿងបេីកបរខ្វះការប្រុងប្រយ័ត្តបណ្តាលអោយទៅបុកនិងរបាំងថ្មពុះចែកទ្រួងផ្លូវបណ្តាអោយដួលអស់ពីផ្ទាំងរងការខូចខាត់។
កាលពីវេលាម៉ោង៨និង៥០ នៅព្រឹកថ្ងៃទី ១២ ខែកញ្ញាឆ្នាំ ២០១៩មានគ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯងមួយតាមបណ្ដោយផ្លូវម៉ៅសេទុងស្ថិតនៅក្នុងសង្កាត់ទំនប់ទឹកខណ្ឌបឹងកេងកង រាជធានីភ្នំពេញនៅនឹងមុខសាលាវានដាដោយរថយន្តព្រុសបើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណបើកបោះពួយទៅបុកទ្រូងផ្លូវបណ្ដាលឲ្យបាក់ ២កង់និងខូចរថយន្តទៅមុខលែងរួច។
បើតាមសម្តីអ្នកឃើញហេតុការណ៍បានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់ដែលជាអ្នករៀបចំសណ្ដាប់ធ្នាប់នៅក្នុងសាលាវ៉ាន់ដាបានយកសោរពិម្ចាស់រថយន្តព្រុះដែលមានស្លាកលេខភ្នំពេញ 2BA-0346ដើម្បីរៀបចំឲ្យមានសណ្តាប់ធ្នាប់ក្នុងសាលាហើយក៏បើករថយន្តមកមុខបន្តិចដើម្បីយកចង្កូតថយក្រោយស្របពេលដែលកំពុងថយក្រោយនោះក៏បានបេះម៉ូតូស្កុបពិដែលមានស្លាកលេខតាកែវ 2K-6955បើកបរដោយនារីម្នាក់ជាសិស្សនៅសាលាវានដាបណ្តាលអោយរង់របួសស្រាលឃើញដូច្នេះបុរសដែលជាអ្នកបើករថយន្តដាក់លេខទៅមុខជាន់បន្ថែមបណ្ដាលឲ្យបុកទ្រូងផ្លូវលាន់ដូចរន្ទះតែម្ដង។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុដើម្បីធ្វើការវាស់វែងនិងស្ទូចរថយន្តបង្កយកទៅរក្សាទុកនៅចរាចរណ៍ជើងគោករាជធានីភ្នំពេញដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ៕




































