កំពង់ធំ : ឧត្តមសេនីយ៍ទោ សោម ស៊ុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ជើញជា អធិបតីភាព ក្នុងពិធីផ្សព្វផ្សាយ ប្រគល់ភារកិច្ចជូនថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងស្ថាប័នកងឯកភាព ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីកិច្ចសហប្រតិបត្តិការ ការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងសណ្តាប់ធ្នាប់ នៅក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខនេះ ។
ឯកឧត្ដមឧត្ដមសេនីយ៍ទោសោម ស៊ុន បានធ្វើការ ផ្សព្វផ្សាយផែនការសំខាន់ៗ និងសភាពការថ្មីៗ នៅក្នុងប្រទេស និងក្រៅប្រទេស ជូនដល់អង្គពិធី ដើម្បីជ្រាបនូវសភាពការ ដែលបានកើតឡើង និងជម្រុញឲ្យ រឹតបន្តឹងកិច្ចសហប្រតិបត្តិការការជាមួយអាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធ ដើម្បីការពារសន្តិសុខ ពិធីនេះត្រូវបានធ្វើឡើងនៅ ព្រឹកថ្ងៃព្រហស្បតិ៍ទី១២ ខែកញ្ញា ឆ្នាំ២០១៩ ។
កិច្ចប្រជុំបានចូលរួមពីថ្នាក់ដឹកនាំ មេបញ្ជាការផ្នែកសឹករងក្រុង ស្រុកទាំង៩ និងវរសេនាតូចលេខទាំង២ សរុបចំនួន ៥៤ នាក់ ក្នុងនោះលោកវរសនីយ៍ទោស៊ុន សារិន នាយការិយាល័យទី៣ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអាន បទបញ្ជានិងផែនការ ក្នុងកិច្ចសហប្រតិបត្តិការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋនៅក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ហេីយបានប្តេជ្ញាចិត្តដាច់ខាតអនុវត្តន៍នូវផែនការនេះ ដោយសហការជាមួយអាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធ ដេីម្បីធានាឲ្យបានសេចក្ដីសុខសាន្ត ជូនប្រជាពលរដ្ឋ មកធ្វើបុណ្យទានដោយក្តីសប្បាយរីករាយ ជួបជុំក្រុមគ្រួសារក្នុងឱកាសបុណ្យកាន់បិណឌ និងភ្ជុំបិណ្ឌនេះ ។
ឯកឧត្តមឧត្ដមសេនីយ៍ទោសោម ស៊ុន បានមានប្រសាសន៍ណែនាំ ទី
១/ ត្រូវសហការល្អជាមួយស្ថាប័នពាក់ព័ន្ធ ក្តាប់ឲ្យជាប់នូវសកម្មភាពពួកជនអគតិ ដែលមានបំណង បង្ករចលាចល ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ដើម្បីរាយការណ៍ជូនសមត្ថកិច្ចចាត់វិធានការជាបន្ទាន់តាមផ្លូវច្បាប់ ។ 
២/ ត្រូវចូលរួមសហការណ៍ជាមួយអជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងប្រជាការពារ ដេីម្បី ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែង ក្នុងភូមិសាស្ត្រទទួលខុសត្រូវ ពិសេសតាមវត្តអារាម និងរមណីយដ្ឋាននានា ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ។
៣/ត្រៀមកម្លាំងប្រចាំការ ប្រចាំបញ្ជា ប្រចាំប្រយុទ្ធ ដើម្បីត្រៀមអន្តរាគមន៍ ដោះស្រាយសភាពការណ៍ដែលកេីតមានឡើងជាយថាហេតុ ក្នុងនោះត្រូវយកចិត្តទុកដាក់ តាមដានគ្រោះទឹកជំនន់ ដេីម្បីអន្តរាគមន៍ជួយប្រជាពលរដ្ឋឲ្យទាន់ពេលវេលា ។ 
៤/ ចាត់តាំងផ្លាស់ប្ដូរវេនប្រចាំការ ប្រចាំបញ្ជា ដេីដេីម្បីឲ្យបងប្អូនបានទៅចូលរួមបុណ្យទានជាមួយក្រុមគ្រួសារផងដែរ ។
៥/ ត្រៀមរថយន្តសង្គ្រោះបន្ទាន់ របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ដេីម្បីដឹកជញ្ជូនប្រជាជនដែលមានគ្រោះថ្នាក់ដោយប្រការផ្សេងៗ ទៅកាន់មន្ទីរពេទ្យនានាឲ្យទាន់ពេលវេលា និងដោយឥតគិតថ្លៃ ។
អង្គប្រជុំបានប្តេជ្ញាចិត្តដាច់ខាត គោរព តាមផែនការ និងបទបញ្ជា ដែលឯកឧត្តមមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំបានដាក់ចេញឲ្យមានប្រសិទ្ធភាព ។ ដោយ ប៊ុនរដ្ឋា




































