ក្រចេះ៖ ទូកម៉ាស៊ីនរួមនិងសំភារះប្រើប្រាស់មួយចំនួនទៀត ត្រូវបាន ប្រគល់អោយទៅដល់សហគមន៍នេសាទចំនួន៥០នៅក្នុងគោលដៅខេត្តចំនួន២គឺ ខេត្តក្រចេះនិងខេត្តស្ទឹងត្រែង សម្រាប់ការអនុវត្តទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ ក្រោមអធិបតីភាពឯកឧត្តម វេង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ នៅបរិវេណមន្ទីកសិកម្មខេត្តក្រចេះ ។

យោងតាមរបាយការណ៍របស់ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុករដ្ឋបាលជលផល បានអោយដឹងថា គម្រោងគ្រប់គ្រងធនធានទឹកចម្រុះដំណាក់កាលទី៣ ហើយគម្រោងនេះគឺផ្តោត ទៅលើការគ្រប់គ្រងរងធនធានជលផល និងការនេសាទនៅភូមិភាគឦសាននៃប្រទេសកម្ពុជា ដែលត្រូវអនុវត្តដោយរដ្ឋបាលជលផល ។ គម្រោងនេះបានអនុវត្តន៍ច្បាស់និងរំពឹងទុកចំនួន៤គឺ ទី១សមាជិកសហគមន៍នេសាទនិងក្រុមគ្រួសារប្រមាណ២ម៉ឺន៥ពាន់នាក់ ដែលមានស្ត្រីចំនួន៥០ ភាគរយ នឹងទទួលបានប្រយោជន៍ផ្ទាល់ពីគម្រោង និងទី២គឺសហគមន៍នេសាទ៧០គម្រោងក្នុងខេត្តគោលដៅទាំង២និងមានដំណើរកាល្អ ។
បច្ចុប្បន្ននេះសហគមន៍នេសាទចំនួន៤០គឺត្រូវបានការសម្រួលផែនការនេសាទររបស់ខ្លួនរួចហើយ និងបានទទួលកាអនុម័តពីរដ្ឋបាលជល់រួចហើយដែរ សហគមន៍នេសាទទាំងនេះក៍បាននិងកំពុងអនុវត្តផែនការរបស់ខ្លួនមានជាអាទិ៍ សកម្មភាពលើកកម្ពស់ជីវភាពរស់នៅរបស់សមាជិក ការសាងសង់ការិយាល័យសហគមន៍នេសាទ ការបោះបង្គោលព្រំសហគមន៍និងដែនអភិរក្សតំបន់ត្រីមានពួជជាដើម។
ជាមួយគ្នានោះកម្រងបានធ្វើការបណ្ដុះបណ្ដាល គណៈកម្មការសហគមន៍នេសាទឲ្យមាន
សមត្ថភាពក្នុងការគ្រប់គ្រងដឹកនាំនិងអនុវត្តកម្មវិធីគម្រោងរបស់សហគមន៍ ក្នុងនោះគម្រោងក៏បានឧបត្ថម្ភថវិកាសម្រាប់ការសាងសង់ស្នាក់កាសហគមន៍នេសាទចំនួន៥០កន្លែង និងបានឧបត្ថម្ភដល់ទៅចំនួនពីរគ្រឿងនៅក្នុងមួយសហគមន៍ ព្រមទាំងសម្ភារៈល្បាតចំនួន50ក្នុងខេត្តគោលដៅទាំងពីរ គម្រោងបានចំណាយថវិកាសម្រាប់គណៈកម្មការសហគមន៍នេសាទសម្រាប់ការអនុវត្តនិងការទប់ស្កាត់បទល្មើសនេសាទនៅក្នុងសហគមន៏នីមួយៗ ។
ឯកឧត្តម វេង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក៏បានថ្លែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម អេងជាសាន្ត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុករដ្ឋបាលជលផល ដែលបានសហការយ៉ាងល្អប្រសើរជាមួយនឹងដៃគូជាពិសេសជាមួយធនាគារពិភពលោក និងជាមួយសហគមន៍នេសាទរបស់យើងនៅក្នុងភូមិភាគឦសាននេះ ដូចអ្វីដែលបានរាយការណ៍អំពីវឌ្ឍនភាពនៃការរីកចម្រើន ក្នុងការគ្រប់គ្រងពង្រឹងសហគមន៍របស់យើងចំនួន៥០នៅក្នុងខេត្តទាំងពីរខេត្តក្រចេះនិងខេត្តស្ទឹងត្រែង ។
ឯកឧត្តម រដ្ឋមន្ត្រីក៏បានជម្រុញឲ្យសហគមន៍ ក៏ដូចជារដ្ឋបាលជលផលនិងអាជ្ញាធរខេត្តត្រូវធ្វើយ៉ាងណាខិតខំប្រឹងប្រែង រួមគ្នាដើម្បីអនុវត្តនូវអភិក្រមរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ។
ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថាអភិក្រមរបស់ក្រសួងនោះយើងត្រូវរួមគ្នាក្នុងការអភិវឌ្ឍ មិនអាចធ្វើការទទួលតែម្នាក់ឯងបានទេក្នុងនោះយើងត្រូវតែចាប់ដៃគ្នា ជាមួយនឹងរដ្ឋឯកជននិងដៃគូ អភិវឌ្ឍន៍គ្រួសារនិងសហគមន៍ដើម្បីធ្វើការ អភិវឌ្ឍឲ្យបានទូលំទូលាយ ឈានឡើងទទួលបានផ្លែផ្កាល្អប្រសើរ ដែលបានឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់គ្រួសារសហគមន៍ផង ក៏ដូចជាប្រជាជនដែលរស់នៅទូទាំងប្រទេស នេះគឺជាអ្វីដែលយើងត្រូវតែខិតខំធ្វើឲ្យខានតែបានដើម្បីបញ្ចៀសនូវហានិភ័យនានា ដែលយើងមើលឃើញថានៅពេលបច្ចុប្បន្ននេះនិងដើម្បី ជម្រុញកំណើនសេដ្ឋកិច្ចរបស់ជាតិយើងផងដែរ ។
ឯកឧត្តមជម្រុញឱ្យមន្ត្រីជំនាញនៃរដ្ឋបាលជលផលត្រូវតែរឹតបន្តឹង ចំពោះអ្នកដែលប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ត្រូវតែកសាងសំណុំរឿង របស់អ្នកប្រព្រឹត្តិទៅតុលាការឱ្យបានទាន់ពេលវេលាដើម្បីបញ្ចៀសបាននូវ ផលប៉ះពាល់ដល់ធនធានធម្មជាតិរបស់យើងនៅពេលខាងមុខ ត្រូវតែមិនដាច់ខាតបំផុតមិនអាចលើកលែងបានចំពោះអ្នកដែលប្រព្រឹត្តនូវបទល្មើសនានា។ដោយ ម៉េងគាង




































