ហូតខ្សែរក្រវ៉ាត់វ៉ៃគូសត្រូវដោះស្រាយគុំនំចាស់បណ្ដាលអោយបែកក្បាល៣កន្លែងរបួសធ្ងន់.នៅស្រុកបារាយណ៍

0

កំពង់ធំ=យុវជនម្នាក់ផឹកសុីក្នុងចំណោមគ្នា៣ទៅ៤នាក់យ៉ាងសប្បាយស្រាប់តែយុវជនម្នាក់ទៀតដែលជាគូសត្រូវចាស់មិនដឹងមកពីណាហូតខ្សែរក្រវ៉ាត់ពីចង្កេះមកវ៉ៃទៅលើកជនរងគ្រោះបណ្តាលឲ្យរងរបួសបែកក្បាលហេតុការណ៍អំពើហឹង្សារដោយចេតនានេះ បានកើតឡើងកាលពី វេលាម៉ោង១៨,០៥នាទីល្ងាចនៅចំណុចទួលក្រសាំង ភូមិចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍ មានករណីហិង្សាដោយចេតនាមានអាវុធ(ខ្សែក្រវ៉ាត់)។

-ជនរងគ្រោះឈ្មោះ ប៉ក់ ពេជ្រ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំរបួស៣កន្លែង:
១.ក្បាលខាងលើផ្នែកស្ដាំ
២.ហើមជាំចឹញ្ចើម
៣.ហើមជាំកន្ទុយភ្នែកឆ្វេង។ជនសង្ស័យឈ្មោះ អ៊ុន អូយ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុជាមួយគ្នា។
បើតាមសមត្ថកិច្ចអោយដឹងថា មុនពេលកើតហេតុជនរងគ្រោះទៅផឹកស៊ីជាមួយមានមិត្តភ័ក្ដ៣-៤នាក់នៅចំណុចកើតហេតុខាងលើលុះដល់ម៉ោងកើតហេតុស្រាប់តែជនសង្ស័យមកដល់ហើយហូតខ្សែក្រវ៉ាត់ វាយទៅលើជនរងគ្រោះបណ្ដាលអោយរបួសតែម្ដង។ ក្រោយពេលកើតហេតុសមត្ថកិច្ចចុះទៅអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ និងដកហូតវត្ថុតាង មករក្សាទុកនៅ អធិការដ្នាននគរបាលស្រុកបារាយណ៍។
មូលហេតុ:ដោយសារ គុំនុំ និងស្រវឹងស្រា។