ខ្លាំងមែន ! ទាស់សំដីជាមួយប្តីទាញកាំបិតចាក់ប្ដីធ្លាយពោះ

0

ពោធិ៍:សាត់ ៖ ស្ត្រីជេីងខ្លាំងម្នាក់ផឹកស្រាស្រវឹងខ្លាំងទាស់សម្តីជាមួយប្តីហក់ទាញកាំបិតចាក់ប្តីខ្លួនឯងបណ្តាលអោយធ្លាយពោះវៀនចេញមកខាងក្រៅគួអោយតក់ស្លត់ ។

ហេតុការខាងលេីបានកើតឡើងនៅវេលាម៉ោង ៤និង ៣០នាទីល្ងាចថ្ងៃទី ១១ ខែកញ្ញា ២០១៩កើតឡើងនៅផ្ទះរបស់ជនរងគ្រោះស្ថិតនៅក្នុងភូមិដីក្រហមឃុំអន្លង់រាបស្រុកវាលវែងខេត្តពោធិ៍សាត់។

អធិការនគរបាលស្រុកវាលវែងលោកវរសេនីយ៍ឯក ធេងឡេង បាននិយាយឲ្យដឹងថាប្រពន្ធជនសង្ស័យជាប្រពន្ធមានឈ្មោះផល្លីអាយុ ៣៩ ឆ្នាំមានមុខរបរជាកសិករតែជនរងគ្រោះជាប្តីមានឈ្មោះសុខខនអាយុ ៤៨មានមុខរបរជាកសិកររស់នៅក្នុងភូមិឃុំស្រុកកើតហេតុខាងលើ។

អធិការនគរបាលស្រុកវាលវែងបានឲ្យដឹងថានៅមុនពេលកើតហេតុជនសង្ស័យបានផឹកស្រាស្រវឹងជោកជាំដោយហេតុតែមានសារជាប្រចាំជនសង្ស័យបានឆ្លើយប្រាប់ពាក្យសម្ដីមិនសាកសមទៅលើប្ដីរហូតឈានដល់ទាស់ពាក្យសំដីនិងប្រើអំពើហិង្សាទាញកាំបិតខ្លីចាក់ទៅលើប្ដីបណ្ដាលឲ្យរងរបួសខ្ញុំឆ្ងល់ធ្លាយពោះវៀនផ្នែកខាងឆ្វេងដៃក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។

ដោយឡែកស្ត្រីដែលជាប្រពន្ធដៃដល់ក្នុងអំពេីហឹង្សាស្រវឹងស្រាជាប្រចាំត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបញ្ជូនទៅអធិការនគរបាលស្រុកវាលវែងធ្វេីការសាកសួនិងកសាងឯកសារបញ្ជូនបន្តទៅស្នងការនគរបាលខេត្តពោធិ៍សាត់ចាត់ការតាមនីតិវិធីផងដែរ ៕