រន្ធត់ណាស់ !ឃាត់ករលាក់មុខបានស្លាប់ប្ដីប្រពន្ធពីរនាក់នៅលេីដងផ្លូវយ៉ាងអាណោចអាធម្ម!

0

កំពង់ឆ្នាំង៖ យ៉ាងហោចណាស់មានពីរនាក់ប្ដីប្រពន្ធបានស្លាប់នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍អ្នកបង្កបានបើករត់គេចខ្លួនបាត់ នាវេលាម៉ោង១៩.៣០ នាទីយប់ ថ្ងៃទី ១១ កញ្ញា ២០១៩។

គ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅចន្លោះបង្គោលគីឡូម៉ែត្រ លេខ ២០-២១ ចំណុចលូបាក់ក្នុងភូមិសាស្រ្តភូមិក្រាំងតាមុំ ឃុំតាំងក្រសាំង ស្រុកទឹកផុស រវាងម៉ូតូ សណ្តោងរឺម៉កបើកចេញពីទិសខាងលិចទៅកើត បើកបរដោយឈ្មោះ គង់ សេន ភេទប្រុស អាយុ ៦០ឆ្នាំ រស់នៅភ្នំពេញ ស្នាក់នៅបណ្តោះអាសន្ន៍ភូមិក្រាំងតាមុំ ឃុំតាំងក្រសាំង ស្រុកទឹកផុស ឌុបប្រពន្ធពីក្រោយឈ្មោះ សួង សារ៉េត អាយុ ៥៧ ឆ្នាំ នៅភូមិចាន់ត្រក ឃុំក្រាំងស្គារ ស្រុកទឹកផុស ពេលម៉ូតូបើកមកដល់ចំណុចខាងលើ ស្រាប់តែមានរថយន្ត១គ្រឿងពុំស្គាល់ម៉ាក បានបុកម៉ូតូពីក្រោយយ៉ាងពេញទំហ្នឹងបណ្តាលអោយម៉ូតូខ្ទាតធ្លាក់ចូលស្នាមភ្លោះ ធ្វើអោយអ្នកបើកបរម៉ូតូនិងអ្នករួមដំណើរស្លាប់នៅនិងកន្លែងកើតហេតុ ។ ក្រោយពេលកើតហេតុរថយន្តបានបើករត់គេចខ្លួនបាត់ស្រមោល បានបន្សល់ទុកបំណែករថយន្ត១បន្ទះ ពណ៍ឈាមជ្រូក រីឯសាកសពត្រូវបងប្អូនយកទៅភ្នំពេញ ។

ដោយឡែកវត្ថុតាងត្រូវបានសមត្ថកិច្ចដកហូតយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកទឹកផុស ដើម្បីកសាងសំណុំរឿងតាមនិតិវិធី ៕