ខេត្តបន្ទាយមានជ័យ ៖សាច់ជ្រូកមានគ្រឿងក្នុងក្លាស្សេល្មើសច្បាប់ដឹកតាមរថយន្ត១គ្រឿង ចេញពីប្រទេសថៃមកកម្ពុជា ត្រូវបានមន្ត្រីបសុពេទ្យ សហការជាមួយមន្ត្រីសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យ ដុតបំផ្លាញចលោលហើយកាលពីម្សិលមិញ។
ស្ទាក់ចាប់សាច់ជ្រូកមានគ្រឿងក្នុងក្លាស្សេល្មើសច្បាប់ ធ្វើឡើងកាលពីល្ងាចថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចសាលាក្រហម ស្ថិតក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
មន្ត្រីគយសាខាខេត្តបានប្រាប់ឲ្យដឹងថាការស្ទាក់ចាប់រថយន្ត១គ្រឿងនេះមាន ម៉ាកស៊ីណា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AG-0986 ដែលបានលួចដឹក សាច់ជ្រូក គ្រឿងក្នុងជ្រូក ចំនួន០៩កេះ ស្មើនឹង៤៩៥គីឡូក្រាម។
លោកហ៊ុយ ទូច ប្រធានកធានការិយាល័យបសុព្យាបាលខេត្តបានប្រាប់អ្នកយកព៍ត័មានឲ្យដឹងថាស្របពេលដែលជំងឺប៉េស្តជ្រូកបានផ្ទុះឡើងក្រសួងពាក់ព័ន្ធនិងអាជ្ញាធរនៃខេត្តបន្ទាយមានជ័យដែលជាប់ព្រំដែនខាងកើតបានចេញច្បាប់ឲ្យធ្វើការត្រួតពិនិត្យពីជំនាញឲ្យបានត្រឹមនូវឈ្មួញណាដែលកំពុងលួចដឹកជ្រូកក្លាស្សេតាមរថយន្តពីប្រទេសថៃយកមកលក់នៅតាមផ្សារឲ្យបានហ្មត់ចត់។តែឈ្មួញនៅតែបន្តការនាំចូលសាច់ជ្រូក គ្រឿងក្នុងជ្រូក ដែលក្លាស្សេដឹកចេញពីប្រទេសថៃយកមកលក់ក្នុងខេត្តបន្ទាយមានជ័យយ៉ាងគគ្រឹកគគ្រេងដោយមានការឃុបឃិតពីសមត្ថកិច្ចនៅតាមច្រករបៀងដើម្បីយកមកលក់ក្នុងរដូវភ្ជុំបិណ្ឌនៅពេលខាងមុខនេះ។
លោកហ៊ុយ ទូច ឲ្យដឹងទៀតថាការនាំចូលជ្រូកសាច់ និងគ្រឿងក្នុងជ្រូកក្លាស្សេពីថៃតាមរថយន្តនេះកើនឡើងទ្វេរដងពីមន្ត្រីជំនាញរបស់លោកបានកំពុងពិនិត្យមើលលើគុណភាពដែលឈ្មួញលួចនាំចូលគ្រឿងក្នុងនិងសាច់ជ្រូកដោយក្លាស្សេយ៉ាងយកចិត្តទុកដាក់ត្រឹមត្រូវ។
ករណីខាងលើលោកនិងបន្តតាមចាប់រថយន្តណាដែលលួចដឹកគ្រឿងក្នុងនិងសាច់ជ្រូកដោយក្លាស្សេវាអាចខូចគុណភាពឲ្យទាល់តែអស់មិនអាចយោគយល់បានឡើយព្រោះវាបង្ការពេលដែលប្រជាពលរដ្ឋទិញយកទៅហូបបណ្តាលឲ្យខូចសុខភាពយ៉ាងខ្លាំង៕




































