ស្នងការនគរបាលខេត្តបើកកិច្ចប្រជុំបូកសរុបលទ្ធផលរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក លើកទិសដៅបន្ត

0

កំពង់ធំៈ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានអញ្ចើញជាអធិបតីក្នុងពិធី ប្រជុំបូកសរុបលទ្ធផលការងារ រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ប្រចាំខែសីហា
ដែលបានអនុវត្តកន្លងមក និងលើកទិសដៅអនុវត្តការងារបន្ត ពិធីនេះត្រូវបានធ្វើឡើងនៅ ថ្ងៃទី១៣ ខែ កញ្ញា ឆ្នាំ២០១៩។

ក្នុងកិច្ចប្រជុំ ដោយមានការចូលរួម លោកស្នងការរងផែនសណ្ដាប់ធ្នាប់ លោកអនុផែនសណ្ដាប់ធ្នាប់ អធិការរងសណ្ដាប់ធ្នាប់ លោកនាយ នាយរងការិយាល័យ លោកនាយ នាយរងផ្នែក លោក មន្ត្រីនគរបាលទទួលការងារចរាចរណ៍ផ្លូវគោក ចូលរួមប្រមាណ ៦៨នាក់ស្រី០៧ នាក់ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ។

លោកវរសេនីយ៍ឯក ប៉ែន ចាន់ដារ៉ា អនុផែនសណ្ដាប់ធ្នាប់ បានអានរបាយការណ៍ បូកសរុប លទ្ធផលរឹតបន្តឹងការអនុវត្តច្បាប់ ស្តីពី ចរាចរណ៍
ផ្លូវគោក ប្រចាំខែ សីហា និងលើកទិសដៅបន្ត សម្រាប់ខែ កញ្ញា ២០១៩ :គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក កើតឡើងចំនួន ០៩ លើក ។

លទ្ធផល នៃការអនុវត្តន៍ ច្បាប់ :
បានចុះរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក សរុបចំនួន ៣៧ គោលដៅពិនិត្យមួកកញ្ចក់។
-យានចូលគោលដៅត្រួតពិនិត្យចំនួន ៦១២ គ្រឿង
(ម៉ូតូ ៥៩២ គ្រឿង,រថយន្ត ២០គ្រឿង) ។
លទ្ធផលត្រួតពិនិត្យម៉ូតូ ៥៩២ គ្រឿង(ពិន័យម៉ូតូ ៥១៧ គ្រឿង និងម៉ូតូត្រឹមត្រូវចំនួន ៧៥ គ្រឿង)។
-រកឃើញម៉ូតូល្មើស(កញ្ចក់ ៣៧៥ ករណី,គ្មានស្លាកលេខ ១០៥ ករណី,ផ្សេងៗ ៣៧ ករណី)។
-លទ្ធផលត្រួតពិនិត្យរថយន្ត ២០ គ្រឿង (ពិន័យ ២០ គ្រឿង,ក្នុងនោះរថយន្តដឹកទំនិញតូច ២០ គ្រឿង)។
-យានយន្តអប់រំចំនួនសរុប ៧០ គ្រឿង( ម៉ូតូ ៧០ គ្រឿង)។
-យានយន្តមិនទាន់ចូលបង់ប្រាក់ចំនួនសរុប ០៩ គ្រឿង( ម៉ូតូ ០៩ គ្រឿង)។
-ត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសចំនួន ៣៣ លើក ។យានយន្តចូលគោលដៅសរុបចំនួន ៣,៤៨១ គ្រឿង(រថយន្តតូច ១,១០៩ គ្រឿង,រថយន្តធំ ២,៣៧២ គ្រឿង) កាត់ទ្រុងនៅកន្លែង ០៦ គ្រឿង (រថយន្តតូច ០៦ គ្រឿង,រថយន្តធំ ០៣ គ្រឿង)
ដោះរានក្រោយ ០៣ គ្រឿង (រថយន្តតូច)
ល្មើសឯកសារចំនួន ១,៧១៥ គ្រឿង(រថយន្ត
តូច ៦១៨ គ្រឿង រថយន្តធំ ១,០៩៧ គ្រឿង)។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ កោត
សរសើរដល់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ដែលបានអនុវត្តន៍ កិច្ចការងារកន្លែងមក ទទួលបានលទ្ធផលល្អប្រសើរ និងសំណូមពរ ឲ្យមន្រ្តីនគរបាល ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងពិធីបុណ្យបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបុណ្យនៅតាម
ទីវត្តអារាម និង រមណីយដ្ឋាន
ឲ្យទទួលបាន ការកំសាន្តសប្បាយរីករាយ៕ ដោយ ប៊ុន រដ្ឋា