កងកម្លាំងបញ្ជា​ការ​ដ្ឋានដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមទាំងក្រុមគ្រួសារកាន់បិណ្ឌទី១

0

ខេត្តកំពង់ធំ នាយ​ទាហាន​ នាយ​ទាហាន​រង​ ពលទាហាន​ ននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមទាំងក្រុមគ្រួសារយោធិន បានប្រារព្ធពិធី កាន់បិណ្ឌវេនទី១ ត្រូវ​និង​ថ្ងៃ​ទី​១៤​ខែ​កញ្ញា​ឆ្នាំ​២០១៩​ ។

ពិធីកាន់បិណ្ឌវេនទី១ បានធ្វើឡើងនៅវត្តពោធិមានជ័យជ័យ​ ហៅ​វត្ត​វល្លិ​យាវ​ ស្ថិត​នៅ​ក្នុង​ភូមិ​វល្លិ​យាវ​ ឃុំ​ត្រពាំង​ឬស្សី​ ស្រុក​កំពង់​ស្វាយ​ ខេត្ត​កំពង់ធំ​ ក្នុងឱកាសនេះដែរ ឯកឧត្តម​ឧត្ដមសេនីយ៍​ទោ​សោម​ ស៊ុន​ បាន​មាន​ប្រសាសន៍​ថា​ យេីង​ជួបជុំ​គ្នា​ ប្រារព្ធ​ពិធី​បុណ្យ​កាន់​បិណ្ឌ​នៅ​ថ្ងៃនេះ​បាន​ គឺដោយសារតែ​ប្រទេស​ជាតិ​យេីង​មាន​សុខសន្តិភាព​ និង​ការ​អភិវឌ្ឍន៍​ ដឹកនាំ​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។

ឯកឧត្តមបានបញ្ជាក់ថា កាល​ពីសម័យ​ប៉ុល​ ពត​ ជាង​បី​ឆ្នាំ​ប្រាំបី​ខែ​ ព្រះ​សង្ឃ​ទាំងអស់​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ត្រូវ​បាន​ពួក​ទមិឡឥតសាសនា​ ចាប់​បង្ខំ​ឲ្យ​ចាក​សិក្ខាបទ​ និង​បង្ខំ​ឲ្យ​ធ្វើ​ការ​ជា​ទម្ងន់​ ហេីយ​វត្ត​អារាម​ទាំងអស់​ត្រូវ​បាន​រុះរើ​ធ្វើ​ជា​រោង​បាយ​ហូប​រួម​ ធ្វើ​ការ​រួម​ រីឯ​វត្ត​មួយ​ចំនួន​ទៀត​ត្រូវ​បាន​ពួក​របប​អាវខ្មៅ​ប៉ុល​ ពត​ យក​ ធ្វើ​ជាឃ្លាំងស្រូវ​ឬឃ្លាំងដាក់ជី​ ។

ក្រោមការដឹកនាំប្រកបដោយកិតិបណ្ឌិតរបស់បស់​សម្ដេច​អគ្គ​មហា​សេនា​បតីតេជោ​ហ៊ុន​ សែន​ ប្រទេស​កម្ពុជា​យើង​មាន​សុខសន្តិភាព​ពេញ​លេញ​ និង​ការ​អភិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ​ ទាំង​វិស័យ​ពុទ្ធ​ចក្រ​ និង​អាណាចក្រ បច្ចុប្បន្ននេះវត្តនៅទូទាំងប្រទេស មានចំនួនជាងបួនពាន់វត្ត និង​ព្រះ​សង្ឃ​មាន​ជាងប្រាំមុឺន​អង្គ​ ដូច្នេះ សូម​បងប្អូន​ពុក​ម៉ែ​ មាមីង​ប្អូន​ៗ​ និង​ក្មួយ​ៗទាំង​អស់​ រួម​គ្នា​ថែរក្សា​សុខសន្តិភាព​នេះ​ឲ្យ​បាន​ ដេីម្បី​ប្រទេស​ជាតិ​យេីង​បន្ត​ការ​អភិវឌ្ឍន៍​ រីកចម្រើន​ បន្ត​ទៅ​ទៀត​ ។

ក្នុងឱកាសកាន់បិណ្ឌ កក្រៅពីការរៀបចំចង្ហាន់ និង​ភេសជ្ជៈ​ប្រគេន​ព្រះសង្ឃ​ បាន​ចូលរួម​បច្ច័យ​សម្រាប់​កសាង​វត្តចំនូន២,២១០ ,០០០​ រៀល​ និង​សុីម៉ងត៍​ចំនួន​ពីរ​តោន​ ផង​ដែរ​ ។

ប៊ុន រដ្ឋា