ឧត្តមសេនីយ៍ទោសោមស៊ុន បន្តនាំអំណោយ បណ្ឌិតណ្ឌិតហ៊ុន ម៉ាណែត​ចែកជូនប្រជាពលរដ្ឋទីទ័លក្រ​ ចំនួន​៥ គ្រូសារ

0

កំពង់ធំ ឯកឧត្ដម ឧត្តមសេនីយ៍ទោសោមស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបន្តដឹកនាំសហការី ចុះទៅតាមមូលដ្ឋាន ដើម្បីសួរសុខទុក្ខ និងផ្តល់អំណោយរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក បណ្ឌិតហ៊ុន ម៉ាណែត ជូនប្រជាពលរដ្ឋក្រីក្រលំបាក ៥គ្រួសារ នៅក្នុងស្រុក​ស្ទោង​ ថ្ងៃ​ទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០១៩​។

ឯកឧត្តម​ ឧត្ដមសេនីយ៍ទោសោមស៊ុន ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ ចុះជួយមូលដ្ឋាន​ឃុំ​បន្ទាយ​ស្ទោង​ ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ​ និងអាជ្ញាធរ បានសំណេះសំណាលសាកសួរសុខទុក្ខ្ខ​ ប្រជាពលរដ្ឋ​ទីទ័ល​ក្រ​ និងជនពិការ​ ​ និង​ចាស់​ជរា​គ្មាន​ទី​ពឹង​​ចំនួន​៥​ គ្រួសារ​ទៀត​ ស្ថិត​នៅ​ភូមិ​ចន្លុះ​ ឃុំ​បន្ទាយ​ស្ទោង​ ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ​ ។

ឯកឧត្តម​ឧត្ដមសេនីយ៍​ទោ​សោម​ ស៊ុន​ បាន​មាន​ប្រសាសន៍​ថា​ ការផ្តល់អំណោយនេះ គឺត្រូវបានចែកជូន ប្រជាពលរដ្ឋ​ទីទ័ល​ក្រ​ ចាស់ជរា​គ្មាន​ទី​ពឹង​ និង​ពិការដោយសារជាន់មីនក្នងសម័យសង្គ្រាម​ ហេីយ​បងប្អូន​កំពុង​តែ​មាន​ជីវភាព​លំបាក​ខ្វះខាត​ ក៏បាន
លេីកទឹកចិត្ត​ ក្នុង​ឱកាស​បុណ្យ​កាន់​បិណ្ឌ​ និង​ភ្ជុំបិណ្ឌ​នេះ​ បានពាំនាំនូវជំនួយឧបត្ថម្ភរបស់ឯកឧត្តម​ឧត្ដមសេនីយ៍​ឯក​បណ្ឌិត​ហ៊ុន​ ម៉ាណែត​ អគ្គ​មេបញ្ជាការ​រង​ មេបញ្ជាការ​កង​ទ័ព​ជើង​គោក​ ទៅ​ផ្តល់​ជូន​គាត់​ដោយ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​អង្ករ​ចំនួន​២៥​ គីឡូ​ក្រាម​ មីយើងចំនួន​មួយកេស​ ទឹក​ត្រី​ទឹក​សុីអុីវ​ចំនូន​ ២យួរ​ និង​ថវិកា​ មួយ​ចំនួន​ ផងដែរ​ ។

ប្រជាពលរដ្ឋទីទ័លក្រលំបាកខ្វះខាតទាំង​០៥​ គ្រួសារ​ បានថ្លែងអំណរគុណ ចំពោះ ឯកឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ ចុះជួយមូលដ្ឋាន និងអាជ្ញាធរដែន ភូមិឃុំ ដែលបានយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋក្រីក្រ និងខ្វះខាត បានជួយបានទាន់ពេលវេលា ដោយមិនទុកឲ្យពលរដ្ឋណាម្នាក់អត់បាយ ស្លាប់ដោយមិនបានដឹងឮនោះទេ កាយវិការមនុស្សធម៌ ទាំងនេះ បានធ្វើឲ្យពួកគាត់ មាន​សេចក្ដី​រចក្ដីរំភើបរីករាយយ៉ាងខ្លាំងនិងបាន ប្តេជ្ញាចិត្តគាំទ្រសម្តេចតេជោហ៊ុនសែនជានាយករដ្ឋមន្រ្តីគ្រប់អាណត្តិបន្តទៀត។

ដោយ ប៊ុន រដ្ឋា