កំពង់ចាម : ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងលោក អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់ គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា ព្រមទាំង លោក អ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ បានអញ្ជើញចែកអំណោយ ជូនប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ ចំនួន៤៧១គ្រួសារ នៅវត្តថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋទាំង ៤៧១គ្រួសារ ក្នុង ១គ្រួសារ ទទួលបានអង្គរ ២បាវ មី ១កេស ត្រីខ ១០ កំប៉ុង ។
គួរបញ្ជាក់ថា ក្នុងចំណោម ១៥ឃុំ នៃស្រុកកំពង់សៀម ខេត្តកំពង់ចាម មានប្រជា ពលរដ្ឋចំនួន ០៩ឃុំ បានទទួលរងផលប៉ះពាល់ដោយទឹកជំនន់ទន្លេមេគង្គ ក្នង នោះ ប្រជាពលរដ្ឋ ០៥ឃុំ ស្មើនឹង ៤៧១ គ្រួសារ បានទៅកាន់ទីទួលសុវត្ថិភាព ចំនួន១៦កន្លែង ដែលក្នុងនោះមាន ឃុំរអាង ឃុំកៀនជ្រៃ ឃុំគគរ ឃុំកោះមិត្ត និងកោះរកា ៕







































