ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ

0

បន្ទាយមានជ័យ៖ឯកឧត្តម ឆាន់ សាផាន រដ្ឋលេខាធិការប្រចាំការនៃក្រសួងរៀបចំដែនដីនគរូបនីយ៍កម្មសំណង់សូរិយោដីមានប្រសាសន៍ថា៖មន្ត្រីជំនាញនៅពេលចុះអនុវត្តន៍ការងារត្រូវអោយប្រជាពលរដ្ឋមានជំនឿទុកចិត្តហើយធ្វើការងារអោយទាន់ពេលវាលានិងត្រូវខិតខំប្រឹងប្រែងដោះស្រាយបញ្ហាទំនាស់ដែលកើតមាននៅពេលចុះអនុវត្តចុះបញ្ជីដីធ្លីមានលក្ខណះជាប្រព័ន្ធដើម្បីអោយប្រជាពលរដ្ឋបានធ្វើប្លង់កម្មសិទ្ធស្របច្បាប់។
ថ្លែងដូច្នេះក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យនាថ្ងៃទី១៧ កញ្ញា២០១៩។
ក្នងប្រកាសត្រូវបានតែងតាំងលោក អាង ណារិទ្ធ អនុប្រធាននាយកដ្ឋានសិក្សាគម្រោងប្លង់នៅរៀបចំដែនដីនគរូបនីយ៍កម្មសំណង់សូរិយោដី ត្រូវបានតែងតាំងជាប្រធានមន្ទីរៀបចំដែនដីនគរូបនីយ៍កម្មសំណង់សូរិយោដីខេត្តបន្ទាយមានជ័យ ជំនួសលោក ប្រាក់ ប៉ូលី ប្រធានចាស់ត្រូវបានផ្ទេភារកិច្ចទៅបម្រើការងារនៅក្រសួងរៀបចំដែនដីនគរូបនីយ៍កម្មសំណង់សូរិយោដី។
លោក អាង ណារិទ្ធ ប្រធានមន្ទីរៀបចំដែនដីនគរូបនីយ៍កម្មសំណង់សូរិយោដីខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖ក្រោយពេលដែលក្រសួងរៀបចំដែនដីនគរូបនីយ៍កម្មសំណង់សុរិយោដីបានតែងតាំងប្រកាសទទួលភារកិច្ចហើយបានប្តេជ្ញាចិត្តត្រូវធ្វើការងារបម្រើប្រជាពលរដ្ឋនិងសង្គមបានល្អហើយទាន់ពេលវេលាស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ៖ បានមានប្រសាសន៍ផ្តាំផ្ញើដល់ប្រធានមន្ទីរៀបចំដែនដីនគរូបនីយ៍កម្មសំណង់សូរិយោដីខេត្តបន្ទាយមានជ័យ ក្រោយពេលទទួលភាកិច្ចហើយត្រូវយកចិត្តទុកដាក់ធ្វើការជំនាញបម្រើប្រជាពលរដ្ឋអោយបានទាន់ពេលវេលាហើយកោតសសើរចំពោះប្រធានមន្ទីចាស់ដែលបានផ្ទេរភាកិច្ចបានខិតខំធ្វើការងាររយៈពេលកន្លងមកបានល្អប្រសើរ។
ឯកឧត្តម ឆាន់ សាផាន រដ្ឋលេខាធិការប្រចាំការនៃក្រសួងរៀបចំដែនដីនគរូបនីយ៍កម្មសំណង់សូរិយោដី បានមានប្រសាសន៍ថា៖ ប្រធានមន្ទីរៀបចំដែនដីនគរូបនីយ៍កម្មសំណង់សូរិយោដីខេត្ត(ថ្មី)ក្រោយពេលទទួលភារកិច្ចហើយត្រូវខិតខំប្រឹងប្រែងសហការគ្នាល្អជាមួយមន្ត្រីក្រោមឱវាធនិងមន្ទីស្ថាប័នពាក់ដើម្បីធ្វើការងារបម្រើប្រជាពលរដ្ឋនិងសង្គមអោយបានល្អ៕ដោយ៖ឃិន គន្