កូនអប្រិយយកដែកកេះដុតផ្ទះឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យប្អូននិងឪពុកស្លាប់ក្នុងអណ្តាតភ្លើង!

0

ភ្នំពេញ៖សោកនាដកម្មមួយបានកើតឡើងលើក្រុម គ្រួសាររងគ្រោះមួយខណៈយុវជនម្នាក់ដែលជាកូនបានយកដែកកេះដុតផ្ទះបណ្តាលឲ្យឆេះយ៉ាងសន្ធោសន្ធៅ រហូតរាលដាលឆ្លងឆេះផ្ទះអ្នកជិតខាងចំនួន១១ខ្នង បង្កឲ្យជនរងគ្រោះជា ប្អូន និងឪពុកបានស្លាប់ក្នុងអណ្តាតភ្លើងឈឺចាប់ខ្លោចផ្សាររកទីបំផុតគ្មាន ។

ករណីនេះផ្តើមពីកូនខឹងឪពុក នៅពេលសុំលុយមិនបាន រួចក៏យកដែកកេះដុតផ្ទះបណ្តាលឲ្យឆេះរាលដាល នៅវេលាម៉ោង១២ថ្ងៃត្រង់ ទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ៥
ស្ថិតក្នុងភូមិឃ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យដែលជាយុវជនញៀនថ្នាំផងនោះបានសុំលុយឪពុកទិញថ្នាំ សុំមិនបានខឹងរួចយកដែកកេះដុតផ្ទះឪពុកម្តាយចោល រហូតឆេះរាលដាលដល់ផ្ទះអ្នកជិតខាងចំនួន១១ខ្នង ។

ប៉ុន្តែអ្វីឈឺចាប់រកទីបំផុតគ្មាននោះ គឺ ប្អូននិងឪពុក បានស្លាប់ក្នុងភ្នក់ភ្លើងយ៉ាងអាណោចអាធម្ម បន្ទាប់ពីប្រជាពលរដ្ឋបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

ចំពោះករណីនេះ អាជ្ញាធរមានសមត្ថកិច្ចបានប្រើឡានទឹកពន្លត់របស់សាលាខណ្ឌឫស្សីកែវ និងស្នងការក្រុង ដើម្បីជួយអន្តរាគមន៍ចំនួន២៧គ្រឿង ហើយបានរលត់ជាស្ថាពរក្នុងរយៈពេល១ម៉ោង៕