ប្រធានសមាគមអតីតយុទ្ធជនដឹកនាំគ្រូពេទ្យចុះពិនិត្យព្យាបាលជំងឺជូនអតីតយុទ្ធជនពិការ

0

ខេត្តកំពង់ធំ ឯកឧត្ដម​ឧត្ដមសេនីយ៍​ទោ​សោម​ ស៊ុន​មេបញ្ជា​ការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ ប្រធានសមាគមអតីតយុទ្ធជន បានដឹកនាំក្រុម​គ្រូ​ពេទ្យ​ ចុះពិនិត្យព្យបាល ជូនអតីតយុទ្ធជនពិការ ដែលកំពុងមាន ជំងឺ នៅភូមិ​ប្រសាទ​ ឃុំ​ប្រាសាទ​ ស្រុក​សន្ទុក​ ខេត្ត​កំពង់ធំ​ ។

សកម្មភាពចុះ ពិនិត្យព្យាបាល ជំងឺជូនអតីតយុទ្ធជន ដល់មូលដ្ឋាន ដោយក្រុមគ្រូពេទ្យ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីតបស្នងសងគុណដល់ទ្ធមិត្តដែលបានពិការភាភាពក្នុងសមរភូមិ ដើម្បី​ជាតិ​ និង​ប្រជាជន​ ពិធីនេះបានធ្វើនៅ​ល្ងាច​ថ្ងៃ​ពុធ​ ទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០១៩​ ។

ឯកឧត្ដម​ឧត្ដមសេនីយ៍​ទោ​សោម​ ស៊ុន​ បាន​មាន​ប្រសាសន៍​ថា​ លោក​ព្រឹន្ទបាលឯក​សំ​ ផាង​ អាយុ​ ៥៤​ ឆ្នំា​ អតីត​ប្រធាន​កងអនុសេនាតូច​ ក្នុង​អង្គ​ភាព​វរសេនាតូចលេខ​១​ នៃយោធាខេត្តកំពង់ធំ​ ហើយ​បាន​ត្រូវ​របួស​ពិកា​រ​ដៃ​ទាំង​សងខាង​ និង​អំបែង​គ្រាប់​បៀមជាប់​ភ្លៅ​ និង​ជេីង​ ក្នុង​សមរភូមិ​ បេីក​ផ្លូវ​ជាតិ​លេខ​១២​ (៦២)​ ពី​ខេត្ត​កំពង់​ធំ​ ទៅ​កាន់​ខេត្ត​ព្រះវិហារ​ នៅ​តំបន់​ទន្លេ​ម្រេច​ ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​ព្រះ​វិហារ​ នៅ​ក្នុង​ឆ្នាំ​១៩៩៧​ ។

តែបច្ចុប្បន្ន​លោក​សំ​ ផាង​ មាន​ជំងឺ​ដោយ​សារ​មុខ​របួស​ជេីង​ និង​ភ្លៅ​រេីឡេីងវិញ​ បណ្ដាល​ឲ្យ​មាន​ការ​ចុកចាប់​ សម្រាក​ពុំបាន​
លោក​សំ​ ផាង​ និង​ភរិយា​ មាន​កូន​នៅក្នុង​បន្ទុក​ចំនួន​៤​ នាក់​ ទោះជាខ្លួនពិការកំបុតដៃទាំងពីរ ក៏បានជម្រុញឲ្យកូនប្រុសច្បងរៀនដល់ថ្នាក់ទី១១ ហើយ។

ក្នុង​ឱកាស​សំណេះសំណាល​សាកសួរ​សុខទុក្ខ​ ព្រមទាំង​ពិនិត្យ​ និង​ព្យាបាល​ជំងឺ​ជូន​លោក​សំ​ ផាង​ នេះ​ ក្រុម​ការងារ​ថ្នាក់​ដឹកនាំ​នៃបញ្ជា​ការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ ​ បាន​នាំ​យក​អំណោយឯកឧត្តមឧត្ដមសេនីយ៍ឯកបណ្ឌិតហ៊ុន ម៉ាណែត​ អគ្គ​មេបញ្ជាការ​រង​ មេបញ្ជាការ​កង​ទ័ព​ជើង​គោក​ ផ្តល់ជូនអង្ករ៥០ គ.ក មីយើងចំនួន២កេសស​ ទឹក​ត្រី​ទឹក​សុីអុីវ​ចំនូន​២យួរ​ ថវិកា​ចំនួន​១៥០,០០០​ រៀល​ និង​ថ្នាំ​ពេទ្យ​សម្រាប់​ព្យាបាល​ជំងឺ​មួយ​ចំនួន​ផងដែរ​ ។

លោក​សំ​ ផាង​ និង​ក្រុមគ្រួសារ​រំភើប​ចិត្ត​យ៉ាង​ខ្លាំង​ និងថ្លែងអំណរអគុណសម្តេចតេជោ ហ៊ុន សែន ប្រធានប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានសាងសង់ផ្ទះមួយខ្នង ជូនក្រុមគ្រួសារគាត់ ធ្វើឲ្យជីវភាពគាត់ល្អប្រសើរជាងមុន និងអគុណសកម្មភាព និងកាយវិការ​របស់​ថ្នាក់ដឹកនាំ​ នៃ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ បានជួយដោះស្រាយរាល់ការលំបាកខ្វះខាត កន្លងមក គ្រួសារលោកសំផាងមិនអាចបំភ្លេចគុណដ៍ថ្លៃថ្លារបស់​សម្ដេច​តេជោ​ហ៊ុន​ សែន​ បាន​ឡេីយ​ ហើយ​ប្តេជ្ញា​ចិត្ត​ដាច់​ខាត​គោរព​គាំទ្រ​សម្តេចតេជោ​លុះអវសាន្ត​ជីវិត​ ។ ដោយ ប៊ុន រដ្ឋា