ភ្នំពេញ៖ ជនសង្ស័យពីរនាក់ ត្រូវបានកម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម ឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពលួចម៉ូតូ កាលពីវេលាម៉ោង ១២និង៤០នាទី ថ្ងៃទី១៧ កញ្ញា ឆ្នាំ២០១៩ នៅចំណុចលើចិញ្ចើមផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យ២នាក់ រួមមាន ទី១ឈ្មោះ ថន ប៊ុនរ៉ាក់ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន) និងទី២ឈ្មោះ សេង សូវៀត ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (មានសារធាតុញៀន) ។ ចំណែកជនរងគ្រោះឈ្មោះ ឈ្មោះ ជៀវ សុខហេង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករោងចក្រ ស្នាក់នៅផ្ទះលេខ២៦ ផ្លូវលំ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
សម្ភារៈបន្សល់ទុក ម៉ូតូ១គ្រឿង ម៉ាក Suzuki NEX ពណ៌ស ផលិតឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1HU-1332 និងកន្ទៃ្រយ៍ចុងស្រួច ១។
ប្រភពព័ត៍មាន បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទុកម៉ូតូរបស់ខ្លួន នៅចំណុចកើតហេតុខាងលើ រួចដើរចូលទៅក្នុងបន្ទប់ជួលរបស់ខ្លួន ស្រាប់តែមានជនសង្ស័យ២នាក់ ដើរមកដល់ចំណុចកើតហេតុ បានឃើញម៉ូតូរបស់ជនរងគ្រោះ ទុកនៅលើចិញ្ចើមផ្លូវ ដោយមានសភាពស្ងាត់ ជនសង្ស័យឈ្មោះ ថន ប៊ុនរ៉ាក់ បានយកកន្ត្រៃយ៍ចុងស្រួច កាត់ខ្សែភ្លើងកុងតាក់ម៉ូតូ រួចបណ្តើរចេញ តែត្រូវជនសង្ស័យចេញពីបន្ទប់ជួល ឃើញជនសង្ស័យខាងលើ កំពុងបណ្តើរម៉ូតូរបស់ខ្លួន ក៏ ស្រែកថាចោរៗ ហើយត្រូវបានអ្នកនៅជិតកន្លែងកើតហេតុ នាំគ្នាចាប់បានជនសង្ស័យ ទាំង២នាក់ បន្ទាប់មកកម្លាំងល្បាតប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម បានធ្វើការល្បាតដល់ចំណុចកើតហេតុខាងលើ ឃើញហេតុការណ៍ធ្វើការឃាត់នាំខ្លួនជនសង្ស័យ យកមកធ្វើការសាកសួរ នៅប៉ុស្តិ៍រដ្ឋបាលអូរបែកក្អមតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕