ភ្នំពេញ៖កម្លាំងប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នៅវេលាម៉ោង០២ និង០០នាទីរំលងអាធ្រាតឈានចូល ថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០១៩ ។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថាជនសង្ស័យ ០៣នាក់រួមមាន ៖
១-ឈ្មោះ ទន់ ភារុណ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ។
២-ឈ្មោះ ថា ប្រុស ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ខណ្ឌចំការមន ។
៣-ឈ្មោះ ខុស ស្រីខួច ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួលសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
សម្ភារៈដកហូតបានរួមមាន ម្សៅក្រាមសថ្លា ០៨កូនថង់តូច , ទូរសព្ទ័ដៃ ០១គ្រឿង និងម៉ូតូ០១គ្រឿង ម៉ាកស៊ីរ៉ុស ពាក់ស្លាកលេខភ្នំពេញ1GV-5969 ។
សមត្ថកិច្ចបានបន្ដថា មុនពេលកើតហេតុ កម្លាំងល្បាតប៉ុស្កិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យ៣នាក់ ជិះម៉ូតូតាមផ្លូវ ដោយមានការសង្ស័យសមត្ថកិច្ចបានយើងហៅជនសង្ស័យឲ្យឈប់ ធ្វើការត្រួតពិនិត្យលើដងខ្លួនរកឃើញវត្ថុតាងខាងលើ រួចនាំខ្លួនជនសង្ស័យធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕




































