កំពង់ធំ=បុរសវ័យចំណាស់ម្នាក់ទៅធ្វើបុណ្យកាន់បិណ្ឌរាប់បាតរអិលដួលបោកក្បាលបណ្តាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ…ហេតុការណ៍ រអិលជេីងដួលស្លាប់ដោយខ្លួនឯង នេះបានកើតឡើងកាលពីថ្ខែពុធ 5រោជ ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស 2563 ត្រូវនិងថ្ងៃទី 18.កញ្ញា.ឆ្នាំ2019_
វេលាម៉ោងដឹងហេតុការណ៍*នៅ ម៉ោង 9.10នាទីថ្ងៃទី18.កញ្ញា.ឆ្នាំ2019:_
សាកសពឈ្មោះ មាស គុជ ភេទប្រុស អាយុ៥៣ឆ្នាំរស់ នៅភូមិទូលចារ ឃំុគេាល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។_
_តាមការបំភ្លឺរបស់ ឈ្មោះ មេត មួន ភេទប្រុស អាយុ 33ឆ្នាំ* នៅភូមិទូលចារឃំុគេាល ស្រុកប្រាសាទសំបូរខេត្តកំពង់ធំ បានប្រាប់អោយដឹងថា៖ នៅថ្ងៃទី.18.កញ្ញា .ឆ្នាំ2019វេលាម៉ោងប្រហែល5.00នាទីខ្ញុំបាទបានទៅរាប់បាតនៅអាស្រមភ្នំបារាងចំងាយពីភូមិបាក់ស្រីប្រហែល1គីឡូម៉ែត្រពេលទៅដល់ខ្ញំបាទរាប់បាតរូចនិងរៀបចំចង្ហាន់ព្រះសង្ឃជាមួយអ្នកភូមិខាងលេី លុះដល់ម៉ៅង9.30នាទីខ្ញុំបាទជិះម៉ូតូត្រឡប់មកផ្ទះវិញតាមផ្លូវក្រាលបេតុងចុះពីភ្នំបារាងបានប្រហែល80ម៉ែត្រ បានឃេីញ *ឈ្មាេះ មាស គុជ ភេទប្រុសអាយុ53ឆ្នាំ* រអឹលដូល
ដេាយស្រែកអេាយជួយ ដេាយយកដៃខ្ទប់ក្បាល ហេីយខ្ញុំ បាទ ជិះម៉ូតូទៅហៅអ្នកភូមិដែលមករាប់បាតមកជួយ មេីល ឃេីញគាត់ដកដណ្ហេីមតឹង ហេីយនិយាយមិនចេញបាន1សន្ទុះបានដាច់ខ្យល់ស្លាប់ ពេលនេាះខ្ញំបាទបានទៅហៅបងប្អូនសាច់ញាតិមកយក។_
_ក្រោយទទួលបានព៏ត៌មា កម្លាំងជំនាញនគរបាលស្រុក និងនគរបាលប៉ុស្ដិឃុំគេាល បានចុះដល់កន្លែងកើតហេតុ និងពិនិត្យសាកសព ៖ សាកសពមានស្នាមជាំខ្មៅនៅត្រង់ក្បាល បែកខាងក្រេាយមានទំហំ15 សង់ទីម៉ែត្រ។_ 
_ក្រៅពីស្លាកស្នាមខាងលេីសមត្ថកិច្ចពិនិត្យពំុឃេីញមានអ្វីគួរអេាយកត់សំគាល់ឡើយ។_
_តាមការស្រាវជ្រាវ ពិនិត្យវិភាគកន្លែងកើតហេតុ សម្ថកិច្ចសន្និដ្ឋានបានថា៖ជនរងគ្រោះ ស្លាប់ដោយសាររអិលដួល ដេាយខ្លួនឯង*។ ដោយមិនពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌណាមួយឡើយ។សាកសពជនរងគ្រោះសាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណី៕




































