បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រួតពិនិត្យកម្លាំងគ្រឿងបំពាក់និងដាក់បទបញ្ជាដល់កងកម្លាំងដែលត្រូវត្រៀមចល័តអន្តរាគមន៍

0

ខេត្តកំពង់ធំ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាន ត្រួតពិនិត្យកម្លាំង ដើម្បីត្រៀមចល័តអន្តរាគមន៍របស់ ចំនួន២២៥នាក់ ដែលមាន ដែលមានអាវុធ គ្រាប់ និងសម្ភារៈប្រើប្រាស់ ដើម្បីត្រួតពិនិត្យកិច្ចការធានាដល់បងប្អូនដែលត្រូវត្រៀមចល័តអន្តរាគមន៍ តាមបទបញ្ជារបស់ថ្នាក់លើ។

ពិធីត្រួតពិនិត្យកម្លាំង ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសូមកោតសរសើរដល់ថ្នាក់ដឹកនាំ និងកងកម្លាំងទាំងអស់ ដែលបានគោរពវិន័យ និងបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ហើយខិតខំបំពេញភារកិច្ចតាមផែនការ ដែលបានប្រគល់ទទួលបានយ៉ាងល្អប្រសើរ និងមានភាពស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្ដាំផ្ញើរដល់កងកម្លាំង ទាំងអស់ដាច់ខាត ត្រូវការពារឲ្យបានជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះចេញពីការបោះឆ្នោត។
២/. ត្រៀមខ្លួន និងគ្រឿងបំពាក់ សម្ភារៈ មធ្យោបាយគ្រប់គ្រាន់ដើម្បីចល័តអន្តរាគមន៍ តាមបទបញ្ជារបស់ថ្នាក់លើ ឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព ក្នុងនោះមានភារកិច្ចអន្តរាគមន៍ជួយប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ និងត្រៀមអន្តរាគមន៍ដោះស្រាយបញ្ហាផ្សេងៗ
៣/. ត្រូវប្ដេជ្ញាចិត្តការពារឲ្យបានសុខសន្តិភាព ជូនប្រជាពលរដ្ឋ ដើម្បីប្រទេសជាតិយើងមានការអភិវឌ្ឍន៍បន្តទៅទៀត ។
៤/. ប្រឆាំងដាច់ខាតនូវរាល់ចលនាបដិវត្តន៍ពណ៌នៅកម្ពុជា និង​កំចាត់ជនក្បត់ជាតិ​ និង​ជនទាំងឡាយណា​ដែល​បំផ្លាញ​សុខ​សន្តិភាព​ របស់​ប្រជាជន​កម្ពុជា​ ។
កងកម្លាំងនៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំទាំងអស់បានប្ដេជ្ញាចិត្ត គោរពយ៉ាងម៉ឺងម៉ាត់ តាមប្រសាសន៍ណែនាំរបស់ឯកឧត្តម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ គ្រប់ពេលវេលា ។ ដោយ ប៊ុនរដ្ឋា