កំពង់ចាម៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរថយន្តម៉ាកសាំយ៉ុងនិងម៉ូតូបណ្ដាលអោយបុរសម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែងកេីតហេតុយ៉ាងអាណោចអាធម្មហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង១៤និង០០នាទីថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០១៩ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៦ (ផ្លូវថ្មី)ចន្លោះគីឡូម៉ែត្រលេខ ៦៣- ៦៤ចំនុចផ្លូវ
បំបែកខាងកើតនៅក្នុងភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។
ប្រភពពីកន្លែងកេីតហេតុបានអោយដឹងថាគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូ ដោយរថយន្តមួយគ្រឿងម៉ាកសាំយ៉ុងពណ៌សពាក់ស្លាកលេខភ្នំពេញ 2BB.6904 មានទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកេីតហេតុបានបុកម៉ូតូមួយគ្រឿងម៉ាកស្កុបពីពណ៌សពាក់ស្លាកលេខភ្នំពេញ 1HR.0795បើកបរដោយឈ្មោះសាន ផាន់ណាប្រុសអាយុ ២៩ឆ្នាំមានទីលំនៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាមមបេីកបរក្នុងទិសដៅពីជើងទៅត្បូង(បញ្ច្រាស់ទិសដៅគ្នា)បណ្ដាលអោយបុរសម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែងកេីតហេតុតែម្ដង។
ក្រោយពីកេីតហេតុអ្នកបេីកបររថយន្ដសាំយ៉ុងរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុករថយន្ដនៅនិងកន្លែងកេីតហេតុបានតែប៉ុណ្ណោះ។បច្ចុប្បន្នក្រោយពីកេីតហេតុសមត្ថកិច្ចជំនាញបានចុះវាស់វែងរួចក៏បាននាំយករថយន្ដនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុបាធាយរង់ចាំការដោះស្រាយនៅពេលក្រោយ។ចំណែករីឯសាកសពបានប្រគល់អោយសាច់ញាតិក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕





































