ខេត្តកែប ប្រជាពលរដ្ឋមួយភាគនៅខេត្តកែបកំពង់ប្រឈមនិងភាពក្រីក្រមិនអាចមានលទ្ធភាពទិញទូកធ្វើនេសាទនៅសមុទ្របានពួកគាត់បានងាកមកធ្វើឧបករណ៍ច្នៃមួយអ្នកខ្លះយកកាំបិតកាយដីរកងាវអ្នកខ្លះយកស្លាបព្រាបាយជីកដីអ្នកខ្លះទៀតធ្វើរនាស់ដែកខ្វាដីនិងពលរដ្ឋខ្លះទៀតបានចងដែកអូសចុះអូសឡើងនៅពេលដែលទឹកសមុទ្រនាជ។ការប្រើឧបករណ៍ជា
លក្ខណះច្នៃបែបនេះអាចប៉ះងាវនៅក្នុងដីបាតសមុទ្រ។បើតាមការអោយដឹងពីស្ត្រីម្នាក់ឈ្មោះម៉មវឿនអាយុ53ឆា្នំនៅភូមិភ្នំលាវឃុំពងទឹកស្រុកដំណាក់ចង្អើរខេត្តកែបបាននិយាយប្រាប់អោយដឹងថាពលរដ្ឋដែលនាំគ្នាមកជីកដីនិងយកដែកចងអូសដីក្នុងសមុទ្រសុទ្ធតែអ្នកក្រីក្រទេ។ការអូសដែកសង្កត៉អោយធ្ងន់បន្តិចអាចនិងប៉ះងាវហើយអ្នកអូ
សត្រូវឈប់រើសងាវសិន។ចំណែកអ្នកជីកនិងអ្នកកាយដីបើបះងាវត្រូវរើសយកដែរ។អ្នកភូមិភ្នំលាវបាននិយាយប្រាប់បន្តថាពេលទឹកនាជអ្នកភូមិជាច្រើននាក់បានចុះមកសមុទ្រអស់ហើយខំស្វែងរកគ្រឿងសមុទ្រក្នុងម្នាក់ៗរកបាន2គីឡូទៅ5គីឡូ-និយាយដោយឡែកងាវនេះលក់អោយទៅអ្នកទទួលទិញនៅកែបបានតែ3ពាន់រៀលទេក្នុង1គីឡូគ្រាម-តែលក់បន្តអោយភ្ញៀវ-ងាវ1គីឡូ8ពាន់
ទៅ1មឺុនរៀល។ស្ដាប់បទសម្ភាសន៍ពលរដ្ឋ——-គេបានសង្កេតឃើញថាប្រជាពលរដ្ឋនៅខេត្តកែបមិនមានលទ្ធភាពទិញទូកធ្វើនេសាទបានពួកគាត់តែងតែដើររកក្ដាមថ្មនៅក្នុងព្រៃកោងកាងឬដើររកគ្រឿងសមុទ្រផ្សេងៗទៀតតាមលអ្ធភាពដែលពួកគាត់រកបានក្រាន់ដោះដូជីវភាពប្រចាំថ្ងៃបាន។រូបភាពពលរដ្ឋអូសឧបករណ៍ដែកអោយប៉ះងាវ។






































