កំពត៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត ដែលមានលោក យិន វុឌ្ឍ ជាប្រធានមន្ទីរ នៅក្នុងរយៈពេលប៉ុន្មាន់ឆ្នាំចុងក្រោយនេះ បានប្រព្រិត្តិអំពើពុករលួយ តាមរយៈធ្វើប្លង់ដី
អោយជនខិលខូចរំលោភយកដីរដ្ឋ ឬ ដីព្រៃលិចទឹករដ្ឋ ឬ ដីសមុទ្រជាច្រើនកន្លែង ជាថ្នូនិងលុយពីជនខិលខូច។ករណីនេះចាំបាច់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអង្គភាពប្រឆាំងអំពើពុករលួយ រួមនិងរដ្ឋបាលខេត្តកំពត មេត្តាបើកការស្រាវជ្រាវជាបន្ទាន់ ដើម្បីត្រួតពិនិត្យមើលប្លងដីមួយចំនួនដែលចេញដោយលោក យិន វុឌ្ឍ ព្រោះប្លង់ដីខ្លះមានភាពមិនប្រក្រតី ជាពិសេសធ្វើប្លង់ដីនៅតំបន់ជាប់សមុទ្រ ដែលមួយចំនួន គឺត្រូវបានជនខិលខូចរំលោភយកដីព្រៃលិចទឹករដ្ឋ ឬ ដីសមុទ្រ ដែលជាសម្បត្តិសាធារណៈនោះ។
ជាក់ស្ដែងដីព្រៃលិចទឹកជាប់មាត់ព្រែក ជាដីដែលស្ថិតនៅក្រោមគ្រប់គ្រងរបស់ជលផល ក្នុងភូមិស្វាយទង ឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត បែជាលោកយិន វុឌ្ឍ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត ប័ណ្ណកម្មសិទ្ធិស្រប់ច្បាប់ចុះថ្ងៃទី១៨ កញ្ញា ២០១៨ អោយទៅឈ្មោះ លី គួង ទាំងបំពាន់ច្បាប់ភូមិបាលផងដែរ។
ការបែកធ្លាយនេះបានកើតឡើងនៅពេលលោក យន់ វេហានាយសង្កាត់រដ្ឋបាលជលផលកំពង់ត្រាច និងប្រជាពលរដ្ឋដែលមានឈ្មោះនៅក្នុងសហគមន៍អ្នកនេសាទ បាននាំគ្នាទៅសាងសង់ស្នាក់ការសង្កាត់ជលផលលើដីព្រៃលិចទឹកជាប់មាត់ព្រែក ជាដីគ្រប់គ្រងរបស់ជលផល ស្ថិតក្នុងភូមិស្វាយទង ឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ។ស្រាប់តែកំពុងធ្វើស្នាក់ការនោះ ត្រូវបានអាជ្ញាធរស្រុកកំពង់ត្រាច ចុះមកហាមឃាត់អោយផ្អាកការសាងសង់ និងបានបញ្ជាឱ្យធ្វើការរុះរើចេញពីដីនោះវិញ។
ហើយអាជ្ញាធរស្រុកកំពង់ត្រាប បានប្រាប់ថា ដីនៅត្រង់ចំណុចកំពុងសាងសង់ទីស្នាក់ការជលផល នោះ គឺជាដីរបស់ឈ្មោះឈ្មោះ លី គួង រស់នៅភ្នំពេញ ដោយមានប័ណ្ណកម្មសិទ្ធចុះថ្ងៃទី១៨ កញ្ញា ២០១៨ ចេញដោយលោក យិន វុឌ្ឍ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត ថែមទៀត។
លោកនាយសង្កាត់រដ្ឋបាលជលផលកំពង់ត្រាច យន់ វេហា បានប្រាប់អ្នកកាសែតថា វាពិតជាហួសចិត្តមែន ដីព្រៃជាប់ព្រែកជាឃ្លងសមុទ្រនោះ លោកជាអ្នកគ្រប់គ្រង ជាដីរបស់រដ្ឋ ប៉ុន្តែបែជាមានប្លង់ទៅជាដីឯកជនទៅវិញ។ហើយនៅមុនពេលសាងសង់ស្នាក់ការជលផលនោះ លោកបានទៅសុំច្បាប់ពីអាជ្ញាធរស្រុកកំពង់ត្រាច និងត្រូវលោក អូន ខន អភិបាលស្រុកកំពង់ត្រាច បានស៊ីញ៉េយល់ និងមានលិខិតបោះត្រាផងដែរ។
លោកនាយសង្កាត់រដ្ឋបាលជលផលកំពង់ត្រាច បានបន្តថា បើអាជ្ញាធរឃុំ និងស្រុកដឹងថា ដីព្រៃលិចទឹកជាដីគ្រប់គ្រងជលផល នោះ មានប្លង់រួចរាលទៅហើយហេតុអី ក៏អនុញ្ញាតឱ្យលោកជាមន្ត្រីជនផលទៅសាងសង់ស្នាក់ការជលផលធ្វើអ្វីទៀត។លោក យន់ វេហា បានបញ្ជាក់ថា ប័ណ្ណកម្មសិទ្ធរបស់ឈ្មោះ លី គួង នេះ ទើបតែធ្វើ ហើយអាជ្ញាធរពាក់ព័ន្ធមុននិងធ្វើប្លង់ជូនពលរដ្ឋណាម្នាក់ មិនបានមកឯកភាពជាមួយមន្ត្រីជលផលឡើយ។
លោកយន់ វេហា ធ្លាប់មានប្រតិកម្មម្ដងរួចហើយរឿងដីសហគមន៍ អ្នកនេសាទនៅទល់មុខបង្គោលព្រំដែនលេខ ៣១៤ កម្ពុជា-វៀតណាម ត្រូវបានគេលួចកាប់ស្ការទន្ទ្រានយកអស់ជាច្រើនហិកតា រហូតមកដល់ពេលនេះ មិនទាន់ដោះស្រាយនៅឡើយ៕




































