ខេត្តកំពង់ធំ ឯកឧត្តមឧត្ដមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្នុងនាមគណបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានអញ្ជើញជាប្រធានគណៈ អធិបតីក្នុងពិធីបំពាក់ឯកសណ្ឋានជូនប្រជាការពារចំនួន ១២នាក់ រួមទាំងបានផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ទាំង៩ចំនុចរបស់រាជរដ្ឋាភិបាល និងបានធ្វើឡើងនៅភូមិល្វៃ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ពិធីបំពាក់ឯកសណ្ឋានជូនប្រជាការ ពារ ដោយមានការចូលរួមពីសំណាក់
សហការី និងអាជ្ញាធរដែនដីនគរបាលប៉ុស្តរដ្ឋបាលឃុំ ក្នុងគោលបំណង ដេីម្បីធ្វើសកម្មភាពបម្រើប្រជាជនក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ នៅ ព្រឹកថ្ងៃសុក្រទី២០ ខែកញ្ញា ឆ្នាំ២០១៩។
ក្នុងពិធីនេះផងដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណេះសំណាលពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយក្តីយកចិត្តទុកដាក់ ពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងបាន
កោតសរសើរចំពោះប្រជាការពារ ដែលបានខិតខំបំម្រើពីសុខសុវត្តិភាព ជូនប្រជាពលរដ្ឋ បើទោះបីបងប្អូនគ្មានប្រាក់បៀវត្សប្រចាំខែ តែបងប្អូនបានលះបង់សេចក្តីសុខផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដេីម្បីបម្រើប្រជាជន ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ នៅតាមវត្តអារាម ទីប្រជុំជន ក្នុងពិធីអាពាហ៍ពិពាហ៍ បុណ្យ និងកម្មវិធីបុណ្យទានផ្សេងៗ ។
ឯកឧត្តមឧត្ដមសេនីយ៍ទោសោម ស៊ុន បានមានប្រសាស៍ថា យេីងមានអ្វីៗគ្រប់យ៉ាងនៅថ្ងៃនេះ ដោយសារតែប្រទេសកម្ពុជាយើងមានសុខសន្តិភាពពេញលេញ ក្រោមនយោបាយឈ្នះ ឈ្នះ បង្រួបបង្រួមខ្មែរប្រដាប់អាវុធ គ្រប់ភាគី មកជាខ្មែរតែមួយ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យើង ។
ដូច្នេះសូមបងប្អូនរួមគ្នាថែរក្សាឲ្យបានសុខសន្តិភាពនេះ ដេីម្បីប្រទេសជាតិយេីងបន្តការអភិវឌ្ឍន៍ជឿនលឿនរីកចម្រើនបន្តទៅទៀត និងមិនត្រូវជឿ និងចាញ់ការឃោសនាញុះញង់ លាបពណ៍ បំបែកបំបាក់ជាតិ នាំឲ្យមានទោសដល់ខ្លួន និងធ្វើឲ្យប្រទេសជាតិយេីងធ្លាក់ក្នុងភ្លើងសង្គ្រាមជាថ្មីទៀត ។
ក្នុងឱកាសនេះផងដែរ ឧត្ដមសេនីយ៍ទោសោម ស៊ុន បានផ្តាំផ្ញើរដល់បងប្អូនទាំងអស់ ត្រូវអប់រំកូនចៅ ជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន ។ ត្រូវគោរពច្បាប់ចរាចរណ៍ចរាចរផ្លូវគោគ ពេលធ្វើដំណើរ តាមផ្លូវ ត្រូវពាក់មួកសុវត្ថិភាព ដើម្បីការពារអាយុជីវិតយើង ។ដោយ ប៊ុន រដ្ឋា






































