កងទ័ពការពារព្រំដែននៅសមរភូមិមុខក្នុងទិសទី១ ប្រាសាទព្រះវិហារ ប្រកាសកំទេចជនក្បត់ជាតិសម រង្សីបើសិនជាមានវត្តមានក្នុងប្រទេសកម្ពុជា

0

ព្រះវិហារ៖ នាយទាហាន នាយទាហានរង និងពលទាហ៊ាន ក្នុងវរះសេនាតូចអន្តរាគមន៍លេខ៣៨៥ ចំណុះកងពលតូចអន្តរាគមន៍លេខ៨ ដែលឈរជើងការពារព្រំដែនក្នុងសមរភូមិទិសទី១ប្រាសាទព្រះវិហារ បានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងកំទេចជនក្បត់ជាតិទណ្ឌិតសម រង្សីគ្រប់ពេលវេលា បើសិនជាមានវត្តមាននៅលើទឹកដីកម្ពុជា។

ការប្តេជ្ញាចិត្តរបស់នាយនិងពលទាហ៊ាន នៅក្នុងកងវរះសេនាតូចលេខ៣៨៥ បានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងឱកាសដែលឯកឧត្តម នាយឧត្តមសេនីយ៍គីម ប៊ុនថាន អគ្គមេបញ្ជាការរងនៃកងយោធពលខេមរះភូមិន្ទ និងជានាយករងខុទ្ធការលយ័សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម ឧត្តមសេនីយ៍ឯកស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានដឹកនាំគណៈប្រតិភូសម្ពន្ធ័មេត្រីចុះសួរសុខទុក្ខសំណេះសំណាល និងនាំយកសម្ភារះថវិកាមកប្រគល់ជូនក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ។

នៅក្នុងឱកាសនោះ លោកវរះសេនីយ៍ឯក សាំង ហ៊ឹម មេបញ្ជាការវរះសនាតូចអន្តរាគមន៍លេខ៣៨៥ ព្រមទាំងនាយ និងពលទាហ៊ានទាំងអស់ បានធ្វើការប្តេជ្ញាចិត្តចំពោះមុខគណៈប្រតិភូថា៖ ប្តេជ្ញាការពារជាតិមាតុភូមិ និងប្រជាជនកម្ពុជាអោយបានដាច់ខាត ប្តេជ្ញាស្មោះត្រង់បំរើការពារសម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ព្រមទាំងក្រុមគ្រួសារគ្រប់ពេលវេលា និងគ្រប់កាលះទេសះ។ ពិសេសការពារអោយបានដាច់ខាតព្រះមហាក្សត្រ រដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្តេចតេជោហ៊ុន សែនជានាយករដ្ឋមន្ត្រីនៅក្នុងអាណត្តិនេះ និងអាណត្តិក្រោយៗទៀត។

ជាមួយនឹងការប្រកាសការពារនេះដែរ លោកមេបញ្ជាការ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមធ្វើការថ្កោលទោសដាច់អហង្ការចំពោះទណ្ឌិតសម រង្សីជនក្បត់ជាតិតពូជ ដែលបានធ្វើការប្រមាថយ៉ាងធ្ងន់ធ្ងរដល់អង្គព្រះមហាក្សត្រនៃយើង។មិនជឿដាច់ខាតតាមពាក្សញុះញុងណាមួយរបស់ទណ្ឌិតក្បត់ជាតិសម រង្សីឡើយ ពិសេសគឺបានត្រៀមខ្លួនរួចជាស្រេចធ្វើការកំទេចចោលជនក្បត់ជាតិរូបនេះមិនអោយមានវត្តមាននៅលើទឹកដីកម្ពុជា ជាដាច់ខាត។

មានប្រសាសន៍ទៅកាន់នាយ និងពលទាហាន នាឱកាសនោះឯកឧត្តម នាយឧត្តមសេនីយ៍គីម ប៊ុនថាន ក៏បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ដែលជានិច្ចជាកាលសម្តេចទាំងទ្វេរតែងតែមានការគិតគូរយកចិត្តទុកដាក់ជានិច្ចអំពីសុខទុក្ខ និងការរស់នៅរបស់នាយនិងពលទាហ៊ានគ្រប់ៗរូប។ ជាមួយគ្នានោះឯកឧត្តម នាយឧត្តមសេនីយ៍ ក៍បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ហូរ សិទ្ធី នាយកខុទ្ធការលយ័សម្តេចតេជោហ៊ុន សែន ឯកឧត្តមបណ្ឌិតអូន ពន្ធ័មុន្នីរត្ន័ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តមឧកញ៉ា ពុង ឃាវសែ ដែលជាសម្ពន្ធ័មេត្រីនិងវរះសេនាតូច៣៨៥។

ឯកឧត្តម នាយឧត្តមសេនីយ៍គីម ប៊ុនថាន ក៍បានថ្លែងនូវការកោតសរសើរដល់នាយ និងពលទាហ៊ានទាំងអស់ នៃវរះសេនាតូច៣៨៥ ដែលមានស្មារតីស្រឡាញ់ជាតិ សាសនា ព្រះមហាក្សត្រ ស្រឡាញ់និងការពារសម្តេចតេជោហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត។ ពិសេសគឺបានប្តេជ្ញាចិត្តប្រឆាំងចំពោះទណ្ឌិតក្បត់ជាតិសម រង្សី ដែលបានធ្វើការប្រមាថយ៉ាងធ្ងន់ធ្ងរដល់អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការះនៃយើងទាំងអស់គ្នា។

ជាមួយគ្នានោះដែរឯកឧត្តម នាយឧត្តមសេនីយ៍គីម ប៊ុនថាន ក៍បានធ្វើការផ្តាំផ្ញើរដល់នាយ និងពលទាហ៊ានទាំងអស់ ត្រូវមានការសាមគ្គីភាព ឯកភាពផ្ទៃក្នុង ត្រូវគោរពតាមបទបញ្ជារ របស់ថ្នាក់លើអោយបានហ្មឺងម៉ាត់ ពិសេសត្រូវថែរក្សាសុខភាពអោយល្អ ព្រោះសុខភាពមានសារះសំខាន់ណាស់សម្រាប់មនុស្សម្នាក់ៗ។ ដោយឯកឧត្ដម បានលើកជាឧទាហរណ៍ថា៖លុយអាចទិញអ្វីៗបានទាំងអស់ តែលុយមិនអាចទិញសុខភាព ឫក៍ជួលអ្នកណាមួយអោយឈឺ ឫទៅពេទ្យជំនួសយើងបានទេ៕សួនលីណា