បង្រ្កាបបានជនសង្ស័យចំនួន១៧នាក់ករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន នៅស្រុកស្ទឹងត្រង់ ស្រុកជើងព្រៃ និងស្រុកបាធាយ ខេត្តកំពង់ចាម!

0

ខេត្តកំពង់ចាម ៖ អនុវត្តតាមផែនការ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី ៤ របស់រាជរដ្ឋាភិបាល និងបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ជំរុញអោយមានវិធានការ បង្ក្រាបសកម្មភាពគ្រឿងញៀន។

ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់ជំនាញការិយាល័យប្រឆាំងគ្រឿងញៀនចុះបង្រ្កាប នៅស្រុកស្ទឹងត្រង់ ស្រុកជើងព្រៃ និងស្រុកបាធាយ ខេត្តកំពង់ចាម។

ដោយក្នុងនោះកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម សហការណ៍ជាមួយជំនាញអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ស្រុកស្ទឹងត្រង់ និងស្រុកបាធាយ ដឹកនាំដោយលោកវរសេនីយ៍ទោ ជីវ សេងរស់ នាយការិយាល័យ បើកកិច្ចប្រតិបត្តិការបង្រ្កាបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ដោយប្រើវិធានរដ្ឋបាលចំហរ និងវិធានញុះញង់ឃាត់ខ្លួនជនសង្ស័យចំនួន១៧នាក់ ៖
១-ឈ្មោះ ចាន់ ដារ៉ា ភេទប្រុស ជនជាតិខ្មែរ អាយុ២៨ឆ្នាំ នៅភូមិតាបែក ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។

២-ឈ្មោះ ហួត សីហា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ នៅភូមិតាបែក ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។

៣-ឈ្មោះ ខាន់ លីនដា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ នៅភូមិតាំងគោក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។

៤-ឈ្មោះ សេង ប៊ុនរ៉េត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ នៅភូមិភ្នំដិល ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។

៥-ឈ្មោះ ហាក់ ឆានុន ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិតាំងគោក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។

៦-ឈ្មោះ ចិន ភារុណ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ នៅភូមិប្រាសាទ ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។

៧-ឈ្មោះ មី រតនា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ នៅភូមិតាំងគោក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។

៨-ឈ្មោះ ផាន ភ័ក្រ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ នៅភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។

៩-ឈ្មោះ យ៉ន រដ្ឋ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ នៅភូមិតាំងគោក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។

១០-ឈ្មោះ មុំ សុខបាន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ នៅភូមិតាំងគោក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។

១១-ឈ្មោះ ម៉ន និមល ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ នៅភូមិតាំងគោក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។

១២-ឈ្មោះ សម្បត្តិ កុសល ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ នៅភូមិអកទៀង ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។

១៣-ឈ្មោះ សាន ឆៃណា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ នៅភូមិអកទៀង ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។

១៤-ឈ្មោះ ជា មករា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ នៅភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។

១៥-ឈ្មោះ កយ វិច ភេទប្រុស អាយុ២០ឆ្នាំ ភូមិតាំងគោក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។

១៦.ឈ្មោះ  ម៉ាន ណាវី ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចាម នៅភូមិអូរម្នីយំ ខេត្តក្រចេះ។

១៧.ឈ្មោះ ម៉ាន់ ធឿន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ នៅភូមិពោន ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ដោយរឹបអូសវត្ថុតាងរួមមាន ម្សៅក្រាមពណ៌ស ចំនួន១៧កញ្ចប់(ធំ០១កញ្ចប់) ទូរស័ព្ទចំនួន០៥គ្រឿង ម៉ូតូ០៧គ្រឿង ជញ្ជីងអេឡិចត្រូនិច០១ ដាវចំនួន០១ដើម និងឧបករណ៍សេពគ្រឿងញៀនមួយចំនួន ៕