មហាជនកំពង់រង់ចាំមើលថាអាជ្ញាធរមានសម្ថកិច្ចមានចំណាត់ការយ៉ាងណាចំពោះ លោ តែ សឹមសាន្ត ឬ មានឃុបឃិតគ្នា ដូចកាលពីលោកតែគឹម សាន្ត នាំជនជាតិវៀតចំនួន៦២នាក់ នៅអធិកាសុក្រកែវសីមា?

0

ខេត្តមណ្ឌលគិរីៈ ក្នុងប្រតិបត្តិការចុះបង្រ្កាបបទល្មើសធនធានធម្មជាតិព្រៃឈើ របស់គណៈកម្មការ ថ្នាក់ជាតិ និងថ្នាក់ខេត្តមណ្ឌលគិរី បានបន្តប៉េសកកម្មរបស់ខ្លួនចុះស្រាវជ្រាវលើបទល្មើសផ្សេងៗរួមមាន ព្រៃឈើ រ៉ែមាសផងដែរជាលទ្ធផលសមត្ថកិច្ចចំរុះបានធ្វើការឃាត់ខ្លួនលោក តែគឹមសាន ប្រធានសហគមន៍រ៉ែមាសចុងផ្លាស់ ដែលជាជនសង្ស័យជាប់ពាក់ព័ន្ធបទល្មើសមួយចំនួនដែលខុសច្បាប់ ។សមត្ថកិច្ចចំរុះ បានឃាត់ខ្លួនបុគ្គលសង្ស័យខាងលើនេះមានកម្លាំងកងរាជអាវុធហត្ថខេត្តសហការជាមួយកងកម្លាំងចំរុះជំនាញជាច្រើនដឹកនាំដោយលោក ចឹង សុចន្ថា អភិបាលរងខេត្តមណ្ឌលគិរី ឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី២០ខែកញ្ញាឆ្នាំ២០១៩នៅក្នុងឃុំចុងផ្លាស់ ស្រុកកែវ សីមា ខេត្តមណ្ឌលគិរី។

លោក ហែម បូណារ៉ែល មេបញ្ជាការអាវុធហត្ថខេត្តមណ្ឌលគិរី បានបញ្ជាក់ប្រាប់អ្នកយកពត៌មានទូរទស្សន៍ អប្សរាប្រចាំខេត្តមណ្ឌលគិរីនៅព្រឹកថ្ងៃទី២១ខែកញ្ញាឆ្នាំ២០១៩អោយបានដឹងថា មានការឃាត់ខ្លួនជនសង្ស័យនេះមែនដោយសារមន្រ្តីជំនាញចំរុះខេត្តបានរកឃើញការស្តុកលាក់ទុកឈើជាច្រើនម៉ែត្រគូបជាវត្ថុតាងនៅក្នុងរោងអាជីវកម្មរ៉ែមាសនៅទីតាំងខាងលើនោះ ហើយជនសង្ស័យខាងសមត្ថកិច្ចបាធ្វើការបញ្ជូនខ្លួនមកកាន់ទីបញ្ជាការអាវុធហត្ថខេត្តដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់។

លោក ចឹង សុចន្ថា អភិបាលរងខេត្តមណ្ឌលគិរីទទួលបន្ទុកប្រធានគណៈកម្មការបង្រ្កាបធនធានធម្មជាតិខេត្តបានប្រាប់អ្នកយកពត៌មានយើងនាព្រឹកម៉ិញនេះថា ពិតជាមានការឃាត់ខ្លួនឈ្មោះខាងលើនេះពិតមែនដោយជំនាញស្រាវជ្រាវរកឃើញបុគ្គលនេះមានការស្តុកទុកឈើគ្រប់ប្រភេទជាច្រើនម៉ែត្រគូប។

លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរីលោកបានថ្លែងប្រាប់អ្នកយកនៅព្រឹកថ្ងៃដដែលនេះថា ករណីនេះទុកឲ្យខាង មន្រ្តីអនុវត្តច្បាប់ចាត់ការឲ្យបានតឹងរ៉ឹងបំផុតរាល់បទល្មើស ឬបុគ្គលណាដែលបានព្រឹទ្ធផ្ទុយនិងច្បាប់មិនថា អ្នកក្រឬអ្នកមានលុយនោះទេអ្នកប្រព្រឹទ្ធខុសត្រូវទទួលទោស មិនមែនអ្នកមានប្រាក់ឬអាងនេះអាងនោះ រួចខ្លួននោះទេ ដើម្បីស្របទៅតាមប្រទេសមានច្បាប់គ្រួសារមានវិន័យ។

សូមជម្រាប់ថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះបានរយៈពេលជាង១០ម៉ោងហើយខាងមន្រ្តីជំនាញកំពុងបន្តនិតិវិធីរបស់ខ្លួនដើម្បីធ្វើការបញ្ជូនជនសង្ស័យទៅកាន់អយ្យការសាលាដំបូងខេត្តមណ្ឌលគិរីបន្តទៀត៕
មហាជនកំពង់រង់ចាំមើលថាអាជ្ញាធរមានសម្ថកិច្ចមានចំណាត់ការយ៉ាងណាចំពោះ
លោ តែ សឹមសាន្ត ឬ មានឃុបឃិតគ្នាដូចកាលពីលោកតែគឹម សាន្ត នាំជនជាតិវៀតចំនួន៦២នាក់ នៅអធិកាសុក្រកែវសីមា ដោយមានការសម្របសម្រួលយ៉ាងសម្ងាត់ពីលោកអធិការ ស៊ុន ប៊ុនធឿន៕