ជិះម៉ូតូឌុបគ្នាឆ្លងផ្លូវជ្រុលចង្កូតទៅបុករថយន្តពីចំហៀងបណ្ដាលឲ្យស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់

0

-(កំពង់ធំ)៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ត្រូវនឹងថ្ងៃ ០៧រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ វេលាម៉ោង១៥:៤០នាទី លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១៩០.១៩១ ភូមិត្បែង(ខ) ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុករថយន្តពីចំហៀង ក្នុងទិសដៅផ្ទុយគ្នា (ពីជើងទៅត្បូង) បណ្តាលឲ្យស្លាប់មនុស្ស០១នាក់របួសធ្ងន់០១នាក់(ប្រុស) ។ម៉ូតូម៉ាកឌ្រីមC125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ធំ1H:0603 បើកបរដោយឈ្មោះ ម៉ៃ ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិត្បែង(ខ) ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មុខរបរធ្វើស្រែ(ស្លាប់នៅនិងកន្លែងកើតហេតុ)មិនពាក់មួក

សុវិត្ថភាព ។ អ្នករួមដំណើរជាមួយឈ្មោះ នី វាសនា ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិត្បែង(ខ) ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មុខរបរធ្វើស្រែ (របួសធ្ងន់)មិនពាក់មួកសុវិត្ថភាព ។
រថយន្តម៉ាកហ៊ីណូ(HINO) ពណ៍សផ្លាកលេខភ្នំពេញ3D.2836(របស់ក្រុមហ៊ុនដឹកប្រេងសាវីមិច) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានបើករថយន្តគេចខ្លួនពីកន្លែងកើតហេតុ ទៅចតទុកនៅភូមិអំពិល ឃុំសំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ រួចរត់គេចខ្លួនបាត់ ។
មូលហេតុជាបឋមបង្កដោយអ្នកបើកបរម៉ូតូ បើកបរឆ្លងកាត់ផ្លូវពីជើងទៅត្បូងខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន ទៅបុករថយន្តពីចំហៀងខាងស្ដាំ ដែលកំពង់បើកបរពីកើតទៅលិច។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងធ្វើកំណត់ហេតុប្រមូល វត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ រង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយ។ សពបានប្រគល់ជូនក្រុមគ្រួសារ រីឯអ្នករបួសបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕