ខេត្តព្រះសីហនុ)÷អនុស្សារណៈយោគយល់គ្នាស្តីពីការបង្កើតចំណង់ទំនាក់ទំនងមិត្តភាពសម្ព័ន្ធមេត្រីភាពជាខេត្តបងប្អូន នេះបានធ្វើឡើងនៅសាលាខេត្តព្រះសីហនុ នារសៀលថ្ងៃសុក្រទី២០ ខែកញ្ញា ឆ្នាំ២០១៩ ក្រោមវត្តមានលោក ម៉ាង ស៊ីណេត អភិបាលស្តីទីខេត្តព្រះសីហនុ និងលោក លីវ ភីងជី LIU PINGZHI អភិបាលរងខេត្តហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន។
ការចុះហត្ថលេខាអនុស្សារណៈយោគយល់សម្ព័ន្ធមេត្រីភាពខេត្តបងប្អូននេះគឺជាវេទិកាការទូតរវាងខេត្តព្រះសីហនុ និងខេត្តហៃណាន (ប្រទេសចិន)លើវិស័យទេសចរណ៍ កសិកម្ម ពាណិជ្ជកម្ម វប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។
តាមរយៈការចុះហត្ថលេខាជាខេត្តបងប្អូននាពេលនេះ នឹងអាចពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការបន្ថែមទៀតលើការ វិនិយោគវិស័យនានា។
លោក ម៉ាង ស៊ីណេត អភិបាលស្ដីទី បានបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខេត្តគាំទ្រគោលនយោបាយយុទ្ធសាស្ត្រ “ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ” និងផ្លូវសូត្រសមុទ្ររបស់ប្រធានាធិបតី ស៊ី ជិនពីង ។
ការចុះហត្ថលេខាសម្ព័ន្ធមេត្រីភាពរវាងខេត្តព្រះសីហនុ និងខេត្តហៃណាន ចូលរួមអភិវឌ្ឍសេដ្ឋកិច្ចកាន់តែរីកចម្រើនថែមទៀត ។
លោកបានសំណូមពរឱ្យគណៈប្រតិភូ ជួយផ្សព្វផ្សាយពីសក្តានុពលវិនិយោគ ដល់ប្រជាជនចិន និងអ្នកវិនិយោគចិន មកវិនិយោគ និងកម្សាន្តខេត្តព្រះសីហនុឱ្យកាន់តែច្រើន។
លោក លីវ ភីងជី LIU PINGZHI និយាយថា ខេត្តព្រះសីហនុ មានទេសភាពដ៏ស្រស់ស្អាត ប្រជាពលរដ្ឋមានភាពរាក់ទាក់ កំណើនសេដ្ឋកិច្ចមានការកើនឡើងខ្ពស់។ជាមួយនេះប្រតិភីខេត្តហៃណាន បាន
អញ្ជើញគណៈប្រតិភូខេត្តព្រះសីហនុ ទៅធ្វើទស្សនៈកិច្ចពិពណ៌ពាណិជ្ជកម្មនៅខេត្តហៃណាន នាពេលខាងមុខ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកខេត្តព្រះសីហនុ ជា”តំបន់សេដ្ឋ កិច្ចពិសេសគំរូពហុបំណង” ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០១៥- ២០២៥។
វិស័យគមនាគមន៍ ដឹកជញ្ជូនតាមផ្លូវសមុទ្រមានលក្ខណៈជាតិ និងអន្តរជាតិ ដែលមានទំនិញជាកុងតឺន័រចេញ-ចូលប្រមាណ ៧៣ភាគរយ នៃបរិមាណនាំចេញ-ចូលទូទាំងប្រទេស ។ ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុកំពុងប្រតិបត្តការមានក្រុមហ៊ុនអាកាសចរណ៍ចំនួន ១៤ក្រុមហ៊ុន មានជើងហោះហើរចំនួន ១៣៣ជើង ក្នុងមួយសប្តាហ៍ ក្នុងនោះជើងហោះហើរអន្តរជាតិមាន ៩១ជើង ក្នុងមួយសប្តាហ៍ មានដូចជាប្រទេស ថៃ ម៉ាឡេស៊ី វៀតណាម និងប្រទេសចិនមានចំនួន ២៥ទីក្រុង ។ ខេត្តមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥ កំពុងដំណើរការ មានរោងចក្រតូច-ធំ សរុប ២១០កន្លែង សិប្ប កម្ម អាជីវកម្មខ្នាតតូច ១.០៣៧ កន្លែង ស្រូបយកកម្លាំងពលកម្ម ៨១.៤៧៥នាក់។




































