ស្នងការនគរបាលខេត្តតាកែវជម្រុញអោយមន្ត្រីនគរបាលនៅជាប់មូលដ្ឋានត្រូវក្តាប់សភាពការអោយបានចំពោះសកម្មភាពរបស់ក្រុមជនអមិត្តដែលមានគោលបំណងប្រឆាំងនិងរាជរដ្ឋាភិបាលស្របច្បាប់

0

តាកែវ: លោកឧត្តមសរនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានធ្វើការជម្រុញទៅលើមន្ត្រីនគរបាលដែលឈរជាប់នៅតាមមូលដ្ឋាន ត្រូវសិក្សា និងក្តាប់ពីសភាពការណ៍អោយបាន ចំពោះក្រុមជនអមិត្ត ដែលមានចេតនាគៀងគរប្រជាពលរដ្ឋប្រឆាំង និងរាជរដ្ឋាភិបាល ស្របច្បាប់ដែលកើតឡើងចេញពីការបោះឆ្នោត ។ លោកស្នងការបានបន្តថា សកម្មភាពរបស់ជនអមិត្ត បានធ្វើចលនាជាច្រើន ប្រឆាំងជាមួយនិងរាជរដ្ឋាភិបាលកម្ពុជារបស់យើង នៅផ្នែកខាងក្រៅនៃប្រទេស ដូចជាធ្វើការញុះញុង គៀងគរគ្នា ធ្វើការរារាំងអ្នកវិនិយោគក្រៅប្រទេសមិនអោយមកវិនិយោគនៅក្នុងស្រុក ដែលចលនានេះ ជាចេតនាមួយក្នុងគោលបំណងប្រឆាំងជាមួយនិងរាជរដ្ឋាភិបាលស្របច្បាប់ ។
ថ្លែងបែបនេះក្នុងពេលដែលលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបានខេត្តតាកែវ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃសុក្រ ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលប្រជុំរបស់ស្នងការខេត្ត ។

លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានបញ្ជាក់យ៉ាងច្បាស់ថា ដើម្បីទុបទល់ជាមួយនិង ការគ្រោងធ្វើផែនការរបស់ជនអមិត្ត កងកំលាំងទាំងអស់ដែលជានគរបាលជាតិ ត្រូវតែមានការទទួលខុសត្រូវខ្ពស់ លើការប្រចាំបញ្ជា ២៤ម៉ោង លើ២៤ម៉ោង ដើម្បីត្រៀមទប់ទល់ រាល់សកម្មភាព ដែលអាចកើតមានឡើង អំពីសកម្មភាពរបស់ជនអមិត្ត ដែលជាចេតនាធ្វើអោយ អសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ត្រូវតែបង្ក្រាប និងឃាត់ខ្លួនភ្លៀម ៗ ចំពោះក្រុមអមិត្តដែលមានគោលបំណងប្រឆាំងនិងរាជរដ្ឋាភិបាល ស្របច្បាប់ ។