ព្រះវិហារ៖ ឯកឧត្តម ស្រី ឌឹក អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ និងជាប្រធានក្រុមការងារចុះជួយស្រុកជាំក្សាន្ត និងលោកជំទាវ ព្រមទាំងបុត្រ បាននាំយកទេយ្យវត្ថុ មានជាគ្រឿងឧបភោគបរិភោគ ចង្ហាន់រួមនិងបច្ច័យ ទៅវេរប្រគេនដល់ព្រះភិក្ខុសង្ឃដែលកំពុងគង់ចាំព្រះវស្សានៅវត្តត្រពាំងសង្កែខេមរៈសែនជ័យ
ស្ថិតក្នុងភូមិត្រពាំងសង្កែខាងត្បូង ឃុំរដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាព្រឹកថ្ងៃសៅរ៍ ៨រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក.ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩នេះ រួមជាមួយប្រជាពុទ្ធបរិស័ទ្ធជិតឆ្ងាយចំណុះជើងវត្ត ក្នុងពិធីនៃបុណ្យកាន់បិណ្ឌ ឬភ្ជុំបិណ្ឌវេនទី៨។
នៅក្នុងឳកាស់នោះដែរ ឯកឧត្តម ស្រី ឌឹក និងលោកជំទាវ ចាន់ សាមីស្រីឌឹក បាននាំយកទេយ្យវត្ថុវេរប្រគេនដល់ព្រះភិក្ខុសង្ឃ និងរាប់បាត្រ ឧទ្ទិសកុសលនឹកដល់ដួងវិញ្ញាណខ័ន្ធបុព្ធការីជន ទាំងពីរសណ្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ សូមឲ្យដួងវិញ្ញាណខ័ន្ធបុព្ធការីជនទាំងអស់នោះ មកទទួលមហាកុសលផលបុណ្យ ពីឯកឧត្តម និងលោកជំទាវ បានឧទ្ទិសឲ្យកុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយគ្នានេះ ឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រ បានចូលរួមនូវបច្ច័យចំនួន៦០.០០០០រៀល (ហុកសិបម៉ឺនរៀល) សំរាប់កសាងសមិទ្ធិផលនានាក្នុងវត្ត ព្រមទាំងគ្រឿងឧបភោកបរិភោគមួយចំនួនរួមមាន ស្លាដក១ អង្ករ២បេ ត្រីខ២យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកក្រូច១កេស មី១កេស ទឹកសុទ្ធ១កេស។ និងចែកជូនដល់ពុទ្ធបរិស័ទ្ធដូនជីតាជីចំនួន២១នាក់ ក្នុងម្នាក់ថវិការ១៥០០០រៀល ក្រម៉ា១ និងកុមារា កុមារី ចំនួន១១ នាក់ ក្នុងម្នាក់ថវិកា៥០០០រៀល៕សួនលីណា





































