បន្ទាយមានជ័យ៖ ជំនន់ទឹកភ្លៀងក្នុងរយះ២ទៅបីថ្ងៃជាប់ៗគ្នាធ្វើអោយ ជន់លិចហេដ្ឋារចនាសម្ព័ន្ធផ្លូវកៅស៊ូ ផ្លូវលំជនបទ ផ្ទះសំបែងបរជាពលរដ្ឋ ហើយត្រូវបង្ខំចិត្តទៅរកទីទួលសុវត្តភាព ដែលអជ្ញាធម៏ត្រៀមទុកជាស្រេចហើយនោះ។តាមការអោយដឹងពី ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកយឹម ប៊ុនរ៉ុម ប្រធានមន្ទីរ
ធនធានទឹកនិងឌតុនិយមខេត្តកាលពីថ្ងៃទី២២ខែកញ្ញាឆ្នាំ២០១៩ បន្ទាប់ពីចុះពិនិត្យ វាយតម្លៃ ដោះស្រាយស្ថានភាពជំនន់ទឹកភ្លៀង និងទឹកហូរមកពីស្ទឹងស្រែង អន្លង់វែងខេត្តឧត្តរមានជ័យ បង្ករឲ្យមានការជន់លិចស្រូវប្រជាកសិករប្រមាណ៧៥០ ហិកតា នៅក្នុងផ្ទៃអាងស្ពានស្រែង និងខាងលើ ផ្ទៃអាងស្ពានស្រែងស្ថិតក្នុងឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
អភិបាលខេត្តមានប្រសាសន៍ថា ស្ថានភាពទឹក និងស្រូវដែលប្រជាកសិករបានដាំដុះក្នុងផ្ទៃអាងដែលបានកំពុងរងការជន់លិចរយ:ពេល៣ថ្ងៃមកនេះ បានស្រកចុះធូរស្រាលខ្លះហើយ ដោយសារក្រុមការងារធនធានទឹកខេត្ត និងអាជ្ញាធរមូលដ្ឋាន ចុះបើកទ្វារអាងបង្ហូរទឹកចេញទៅគ្រប់ប្រឡាយ រំដោះទឹកជំនន់ និងប្រព័ន្ធស្រោចស្រពផ្នែកខាងក្រោមអាង ។
ស្រុកស្វាយចេក ទីតាំងអាងអន្លង់រុត ឋិតឃុំស្វាយចេក ស្រុកស្វាយចេក ដែលស្ថានភាពទឹកបានហក់ឡើងខ្លាំងកាលពីយប់មិញ (ភ្លៀងធ្លាក់ខ្លាំង) ពីផ្លូវជាតិលេខ៥៦ចូលទៅកាន់អាងអន្លង់រុត លើកំណាត់ផ្លូវទឹកហូរកាត់ និងស្រូវនៅទីតាំងនោះលិចលង់មួយចំនួន ។ដោយឡែកនៅឯឃុំស្លរក្រាម ផ្លូវចូល ភូមិទ័ពសៀម និងផ្លូវចូលវត្តស្លរក្រាម ដែលទទួលលំហូរទឹកខ្លាំងពីអាងអន្លង់រុតនោះ ដោយសារស្ថានភាពផ្លូវកាត់មុខទឹកហូរមក មានស្ពាន និងលូកាត់ទទឹងផ្លូវតិចកន្លែង ធ្វើស្ទះទឹក ជន់ឡើងលិចភូមិ និងផ្ទះប្រជាពលរដ្ឋប្រមាណ ១៦គ្រួសារ ក្នុងភូមិទ័ពសៀមដែលរស់នៅជាប់ផ្លូវ ។
ក្រុងសិរីសោភ័ណនិងក្រុងប៉ោយប៉ែត ផ្លូវថ្នល់នៅតំបន់ទំនាប លិចលង់ខ្លះ ដោយសាប្រព័ន្ធលូទឹកកកស្ទះដីហូចូល ចំពោះបញ្ហាស្រូវប្រជាកសិករ នងដំឡូងមីកំពុងលិចលង់ អាចប៉ះពាល់នោះ នៅមិនទាន់មានការខូចខាតទេ ។ ក្រុមការងារបាននិងកំពុងតាមដានដោះស្រាយបន្តជាប្រចាំ។
ឯកឧត្តម អ៊ុ រាត្រី បានបន្តដំណើរចុះទៅជួបសួរសុខទុក្ខ និងដោះស្រាយបញ្ហាប្រជាពលរដ្ឋ ៣៤គ្រួសារ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅដែលទទួលរងគ្រោះទឹកជំន់ទឹកភ្លៀង នៅទីទួលសុវត្ថិភាពនាបរិវេណសាលាឃុំអូរបីជាន់។ ជាមួយគ្នានោះ ដើម្បីសុខសុវត្ថិភាព និងការស្នាក់អាស្រ័យជាបណ្តោះអាសន្ន ឯកឧត្តមក៍បាននាំយកអំណោយជាគ្រឿងឧបភោគ មានត្រីខ ទឹកស៊ីអ៊ីវ ទឹកត្រី នំធុង សារុង និងអង្ករ ព្រមទាំងផ្តល់តង់ក្រាលដេក និងសំពត់កៅស៊ូបាំងភ្លៀងក្នុងរោងផងដែរ ។
ឯកឧត្តមអភិបាលខេត្តបានណែនាំ និងអំពាវនាវដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ សូមមានវិធានការត្រៀមកម្លាំងសរុប មធ្យោបាយសរុប ដើម្បីជួយដោះស្រាយបញ្ហាប្រជាពលរដ្ឋដែលនឹងអាចទទួលរងគ្រោះធម្មជាតិទឹកជំនន់ នៅក្នុងភូមិសាស្ត្រខ្លួន ៕ដោយ៖ឃិន គន្ធា





































