វេនទី៩និងទី១០ គ្រប់វត្តនៅក្នុងខេត្តបន្ទាយមានជ័យ

0

បន្ទាយមានជ័យ៖ ដើម្បីចូលរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនា បានផ្តួចផ្តើមកាន់បិណ្ឌវេនទី៩និង ១០ ត្រូវនិងថ្ងៃទី២២-២៣ខែកញ្ញា ឆ្នាំ ២០១៩ កម្មវិធីបុណ្យវេនទី៩ នៅវត្តហ្លួងស៊ីសុវត្ថិរតនារាម នៅឃុំឬស្សីក្រោក ស្រុកមង្គលបូរី ក្រោមវត្តមាន ឯកឧត្ត មអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងវេនទី១០វត្តពោធិ៍រុក្ខារាម ហៅវត្តដុងអារញ្ញ ស្ថិតនៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យលោក លី សារី អភិបាលរងខេត្ត ។
ពិធីកាន់បិណ្ឌ មានការចូលរួមពីពុទ្ធបរិស័ទជាប្រធានមន្ទីរ អង្គភាព ស្ថាប័នជំវិញខេត្ត រួមជាមួយនឹង អាជីវករ និងពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើននាក់ ។ជាកិច្ចចាប់ផ្តើមនៃពិធីកាន់វេណទី៩និង ទី១០ នៅរសៀលថ្ងៃទី២២ ខែកញ្ញា ព្រមទាំងឯកឧត្ត មអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក លី សារី អភិបាលរងខេត្តអស់លោក ជាប្រធានមន្ទីរ អង្គភាព ស្ថាប័ន ព្រមទាំងពុទ្ធបរិស័ទ ចំណុះជើងវត្ត បានបូជាទៀនធូបផា្កភ្ញីចំពោះ ព្រះរតនត្រៃសមាទានសិល និងនិមន្តព្រះសង្ឃចំរើនពុទ្ធជ័យមង្គល ។ លុះព្រឹកថ្ងៃទី២៣ ខែកញ្ញា ធ្វើកិច្ចនមស្សការ ព្រមទាំងបានចូលរួមនូវបច្ច័យទេយ្យទាន គ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ ផ្លែឈើ បាយសំឡ នំចំណី ជាច្រើនមុខវេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសនូវផល្លារអានិសង្ឃជូនទៅដល់វិញ្ញានក្ខ័ន្ធបុព្វការីជនមាន មាតា បិតា ជីដូន ជីតា ញាតិការទាំង៧សណ្ដាន ។
បន្ទាប់ពី ឧទ្ទិសនូវផល្លារអានិសង្ឃ ជូនទៅដល់វិញ្ញាណក្ខន្ធ បុព្វការីជនការធ្វើបុណ្យកាន់បិណ្ឌនេះ ក៍បានឧទ្ទិសមហាកុសលដល់ដួងវិញានក្ខន្ធនៃបុព្វបរសខ្មែរទាំងអស់ ដែលបានពាក់លីជីវិតដើម្បីជាតិមាតុភូមិ និងប្រជាជនខ្មែរដែលបានបាត់បងជីវិតក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត សូមឲ្យដួងវិញាណក្ខន្ធអ្នកទាំងអស់ឲ្យបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
ប្រធានវេនគ្រប់វត្តបានបួងសួងដល់វត្ថុសក្តិសិទ្ធក្នុងលោក តាមថែរក្សាដល់មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ក៏ដូចប្រជាពលរដ្ឋទូទាំងប្រទេស សូមឲ្យជួបតែសេចក្តីសុខ សេចក្តីចំរើន គ្រប់ៗគ្នាជារៀងរហូត ៕ ដោយ ៖ ឃិន គន្ធា