កំពង់ធំ៖ ហេតុការណ៍ បានបង្ករឲ្យប្រជាពលរដ្ឋ មានការភ្ញាក់ផ្អើល ដោយសារតែជនដឹកបទល្មើស បានព្យាយាមបាញ់តដៃជាមួយនឹងសមត្ថកិច្ច ក្នុងហេតុការបង្ក្រាបបទល្មើសដឹកជញ្ជូនឈើប្រណិតឆ្លងកាត់ខេត្ត កំពង់ធំ ក៏ត្រូវបានសមត្ថកិច្ចស្គាល់ក្រយ៉ៅក៏បានស្ទាក់ចាប់នៅតែម្តង ។ សកម្មភាពជនល្មើសដឹកឈើក្រញូងតែត្រូវសមត្ថកិច្ចចាប់បានរថយន្ដព្រមទាំងវត្ថុតាង ក្នុងនោះត្រូវបានសមត្ថកិច្ចប្រទះឃើញកាំភ្លើងខ្លី២ដើមដែលជាឧបករណ៍ របស់ឈ្មួញឈើទុកសម្រាប់ការពារខ្លួន ក្រោយពី ប៉ះទង្គិចគ្នាមួយប្រៅ ស្នូរកាំភ្លើងផ្ទុះឡើងបង្ករឲ្យមហាជន ដែលបានឃើញហេតុការណ៍ភ័យស្លន់ស្លោរ ភ្នែក នៅកញ្ចឹងករ ក្រោយមកជនក្រុមឈ្មួញឈើ ឃើញសភាពការមិនស្រួលក៏បានដកថយហើយរត់គេចខ្លួនដោយសុវត្តិភាព។
តែទោះជនល្មើសបានរត់គិចខ្លួនក៏ សមត្ថកិច្ចមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធ មិនបណ្តោយឲ្យជនទាំង នេះបង្ករព្យំភ្លៀងបានដែរ ភ្លាមនោះយុទ្ធនាការឡោមព័ទ្ធនៅវេលាម៉ោង ៧.៤០នាទីព្រឺកថ្ងៃទី១២ ខែកក្ដដា ឆ្នាំ២០១៤ ដឹកនាំដោយលោកជូសំអានស្នងការនគរបាលខេត្តកំពង់ធំនិងលោក តិប ញាតា. ព្រមទាំងសមត្ថកិច្ចជាច្រើននាក់ទៀតដែលនៅក្នុងភូមិត្រពាំងវែង សង្កាត់ស្រយ៉ូវ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ។
តាមការឲ្យដឹងពីសមត្ថកិច្ចមេព្រៃថាមានរថយន្ដCRVព៍ណខ្មៅពាក់ស្លាកលេខ ខេមរះភូមិន្ទ ២.០៥៥៣បើកបរដោយបុរសម្នាក់ធ្វើដំណើរចេញមកពីរខេត្តព្រះវិហារ ឆ្លងកាត់តាមខេត្តកំពង់ធំ ឆ្ពោះទៅកាន់ខេត្តកំពង់ចាមលុះបើកមកដល់ចំនុចខាងលើត្រូវបានសមត្ថកិច្ច បើករថយន្ដដេញតាមពីរក្រោយក៍ឃើញជនល្មើបើករថយន្ដចូលផ្ទះរបស់ខ្លូន ពេលនោះជនល្មើសបានដកអាវុធពីរដើមម៉ាកលុក១ដើម.និងK៥៤១ដើមពេលនោះជនល្មើសបានរត់ហើយបាញ់តដៃជាមួយនិងសមត្តកិច្ចអស់ជាច្រើនគ្រាប់ដើម្បីរត់យករួចខ្លូន។
ជនល្មើសត្រូវបានគេស្គាល់ថា ឈ្មោះប៉ុន ភេទប្រុសអាយុ៣៥ឆ្នាំ រស់នៅភូមត្រពាំងវែង សង្កាត់ស្រយ៉ូវ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ។ សពថ្ងៃជនល្មើសនេះជាទាហ៊ានការពារព្រំដែនខេត្តព្រះវិហារ ចំណែកវត្ថុតាងមានរថយន្ដCRV១គ្រឿង ឈើក្រញូងចំនួន26ដុំស្មើរនិង4.50មែត្រគូប បានបញ្ចូនទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើស្ទោងដើម្បីរក្សាទុ៕
ក្នុងនោះដែរមហាជនរាប់ពាន់នាក់ កំពុងតែរងចាំមើលថា តើសមត្ថកិច្ចនៃកងកម្លាំងនៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ មានសេចក្តីព្យាយាមចាប់ឧក្រិដ្ឋជនព្រៃឈើ មកផ្តន្ទាទោសបានដែរឬទេ ព្រោះលឺដំណឹងខ្សាវៗ តាមប្រភពថាជនល្មើសគឺជាបក្សពួកសមត្ថកិច្ច ខណៈនេះកំពុងតែរត់ការបិទការចោទប្រកាន់ ដើម្បីយករួចខ្លួន ។ ដោយ ផន សុជាតិ