សមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យ ០៧នាក់ពាក់ពន្ធ័និងករណីលួចម៉ូតូ!

0

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០៧នាក់ ករណីលួចម៉ូតូ នៅចំណុច ក្នុងបរិវេណផ្ទះជួល ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ភ្នំពេញ នៅថ្ងៃទី២២ខែកញ្ញាឆ្នាំ២០១៩ វេលាម៉ោង១៤ និង៣០នាទី ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថាជនសង្ស័យ ០៧នាក់រួមមាន ៖១- ឈ្មោះ ឆាយ សុខគីម ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវរថភ្លើង ភូមិប៉ប្រកខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) ។២- ឈ្មោះ ឆាយ គីមលីន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវរថភ្លើង ភូមិប៉ប្រកខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) ។៣- ឈ្មោះ ទួ តុំ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវរថភ្លើង ភូមិប៉ប្រកខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) ។៤- ឈ្មោះ ហីម រ៉ាយុទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិគោកចំបក់ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) ។៥- ឈ្មោះ ឆាយ សុខ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវរថភ្លើង ភូមិប៉ប្រកខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ (គ្មានសារធាតុញៀន) ។៦- ឈ្មោះ ទឹម ហូភារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវរថភ្លើង ភូមិប៉ប្រកខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) ។៧- ឈ្មោះ គ សីហា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិទួលកី សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) ។ចំណែកឯជនរងគ្រោះ ០៣នាក់រួមមាន ៖
១- ឈ្មោះ សួស សំណាង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបើលបរ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។២- ឈ្មោះ សុខ កំសាន្ត ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកសាលាLSI ក់នៅបន្ទប់ជួល ផ្លូវលំ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។៣- ឈ្មោះ ស្រ៊ាន់ ស្រីមុំ ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន ក់នៅបន្ទប់ជួល ផ្លូវលំ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។សម្ភារៈបាត់បង់មាន ម៉ូតូ០២គ្រឿង (ទី១-ម៉ាកប៊ីក ពណ៌ក្រហមលាយខ្មៅសេរីចាស់ ពាក់ស្លាកលេខភ្នំពេញ1L-0196 (បាត់បង់) , ទី២-ម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ1GT-3982 (បាត់បង់) ។សម្ភារៈបន្សល់ទុកមាន ដែកចុងស្រួច សម្តាប់បំផ្លាញសោ មួយចំនួន និងម៉ូតួ០១គ្រឿង ម៉ាកវ៉េវ ពណ៍ក្រហមលាយខ្មៅ សេរីចាស់ ពាក់ស្លាកលេខភ្នំពេញ1L-0196 (ប្រគល់ឲ្យជនរងគ្រោះវិញ) ។សមត្ថកិច្ចបានបន្ដថា មុនពេលើកើតហេតុ ថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០១៩ ពេលយប់ ជនសង្ស័យទាំងបីនាក់ បាចេញពីធ្វើការ រួចបានយកម៉ូតូរបស់ខ្លួន ទុកនៅក្នុងបន្ទប់កន្លែងដាក់ម៉ូតូរបស់ផ្ទះជួល រួចនាំគ្នាចូលដេក្នុងបន្ទប់រៀងៗខ្លួន លុះព្រឹកឡើង ជនរងគ្រោះទាំង០៣នាក់ បានមកយកម៉ូតូជិះទៅធ្វើការ មិនឃើញម៉ូតូរបស់ខ្លួនក៍ផ្អើលឆោឡោ រួចជនរងគ្រោះទាំងបីនាក់ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង ។

រហូតដល់ថ្ងៃទី២២ខែកញ្ញឆ្នាំ២០១៩ ជនរងគ្រោះ ឈ្មោះ សួស សំណាង បានឃើញម៉ូតូវ៉េវ របស់ខ្លួននៅចំណុចផ្ទះលេខ១៣២ ផ្លូវរថភ្លើង ភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ក៍បានមករាយការប្រាប់សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង និងបានធ្វើការសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យទាំង០៧នាក់ នៅចំណុចផ្ទះលេខ១៣២ ផ្លូវរថភ្លើង ភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលសែនសុខ ។បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕