ព្រះរាជអាជ្ញាខេត្តកំពង់ធំប្រគល់សត្វដែលបង្រ្កាប់បានជូនមន្រ្ដីរដ្នបាលព្រៃឈើនិងមន្រ្ដីជលផលព្រមទាំងអង្គការវ៉ាយអេតយកទៅលេងក្នុងបឹងទន្លេសាប

0

កំពង់ធំ= បន្ទាប់ពីបង្រ្កាបសត្វខុសច្បាប់បានកាលពីវេលាម៉ោង០២និង១៥នាទីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ដោយកម្លាំងអាវុធហត្ថស្រុកចំនួន០៦នាក់ រថយន្ត០២គ្រឿង ដឹកនាំដោយលោក វរ:សេនីទោ ឃុន ប៊ុនហូ មេបញ្ជាការរងអាវុធហត្ថខេត្តកំពង់ធំ ដោយមានការសម្របសម្រួល ពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានចេញប្រតិបត្តការបង្ក្រាបបទល្មើសធនធានធម្មជាតិ (ករណីដឹកជញ្ជូនសត្វទឹកខុសច្បាប់) នៅចំណុច៨៤.៤៥៦៥៦៣_១៤.២៦២៥០ ក្នុងភូមិភូមិស្លាក់ក្រាញ់ ឃុំសំព្រោជ ស្រុកស្ទោង រហូតមកដល់ព្រឹកថ្ងៃទី២៣ ខែ កញ្ញា ឆ្នាំ២០១៩ សត្វទាំងនេះត្រូវបានជូនមន្ត្រីជលផលនិងអង្គការ វ៉ាយអេត ដើម្បីយកទៅលេងក្នុងបឹងទន្លេសាប។
រំលឹក លទ្ធផលបង្ក្រាបបាន ១-ជនសង្ស័យ(០១នាក់) ឈ្មោះ ងន វុនរ៉ា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិសាត់ (តៃកុងរថយន្ត)។ ២-រថយន្តក្រុង១គ្រឿងម៉ាក KIA ពណ៌ស្លាទុំលាយសរ ពាក់ស្លាកលេខភ្នំពេញ 3D-2417ជាក្រុមហ៊ុនបូព៏ាអាស៊ីដីកអ្នកដំណើរ។ ៣-អណ្តើកសកល២៨ក្បាល=១៧៩គីឡូក្រាម ។ ៤-ពស់ចាន់តាមង៨២ក្បាល=៤៥គីឡូក្រាម។ ៥-អន្សង០៤ក្បាល=០៨គីឡូក្រាម។
លោកអ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ព្រមទាំង លោក ដាក់ សម្ផស្ស ក្រឡាបញ្ចី នៅថ្ងៃទី២៣ ខែ កញ្ញា ឆ្នាំ២០១៩នេះ បានប្រគល់សត្វព្រៃទាំងនោះជូនទៅ លោក ហេងគឹមឆាយ ប្រធានក្រុមអន្ដរាគមន៍បង្រ្កាបបទល្មើសសត្វព្រៃចល័តនៃរដ្នបាលព្រៃឈើ រួមនិងអង្គការ វ៉ាយ អេតហើយ ដើម្បីយកទៅលេងនៅបឹងទន្លេសាប ៕ប៊ុនរិទ្ធី