ខេត្តមណ្ឌលគិរី៖ មហាជនកំពង់រង់ចាំមើលថាតុលាការខេត្តមណ្ឌលគិរីមានចំណាត់ការយ៉ាងណាចំពោះលោកតែ គឹមសាន្ត ដែលជាជនឧក្រិដ្ឋដែលពូកែបំផ្លិចបំផ្លាញធនធានធម្មជាតិនិងពូកែរកកម្មករជនជាតិវៀតណាមខុសច្បាប់មកជីករ៉ែមាសយ៉ាងច្រើនសន្ឋឹកសន្ឋាប់ នៅក្នុងភូមិចុងផ្លាស ឃុំមេម៉ង់ ស្រុកកែវសីមានេះផងដែរ
លោកតែ គឹមសាន្ត ប្រធានសហគមន៍ រ៉ែមាសចុងផ្លាស់ត្រូវបានតុលាការសម្រេចឃុំខ្លួនបញ្ជូនទៅពន្ធនាគារខេត្តនៅល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ហើយតែយ៉ាងណាក៏ដោយ មហាជនដាក់កាសង្ស័យថា លោកតែគឹមសាន្ត មិនអាចជាប់ពន្ឋរនាគាបានយូរនោះទេ ព្រោះលោកតែ គឹមសាន្ត មានខ្នងចាលោកធំក្នុងជួរទាហ៊ាន និងនៅក្នុងជួររាជរដ្ឋាភិបាលផង ( ប្រហែលជាមានផ្កាយច្រើនផង)ចាំជួយអន្តរាគមន៍ បើមានការដោះលែងលោកតែ គឹមសាន្ត មែននោះ នោះពិតជាមានការអន្តរាគមន៍ពីអ្នកមែនមែនហើយ។
បើតាមប្រភពអោយដឹងថាលោកតែ គឹមសាន្ត ប្រធានសហគមន៍ រ៉ែមាសចុងផ្លាស់និងជាឧកិ្រដ្ឋជនបំផ្លាញព្រៃឈើនេះគឺបំផ្លាញរាប់សិបឆ្នាំមកហើយទាំងព្រៃឈើនិងរ៉ែមាស ដែលជាធនធានធម្មជាតិដ៏មានតម្លៃមិនកាត់ថ្លៃបាន តែលោកតែ គឹមសាន្ត មិនបានគិតដល់ប្រយោជន៍ជាតិនោះទេគឺគិតតែប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះទោះរណ្តៅរ៉ែមាសជ្រៅទៅដល់ក្បាលប្រែតយ៉ាងណាក៏ដោយអោយតែមានរ៉ែមាសទោះស្លាប់កម្មករប៉ុន្មាននាក់ក៏លោកយករ៉ែមាសនោះមកខាលើអោយតែបាន។
បើតាមណូមពរមហាជនមានតែសម្តេចតេជោនិង ឯកឧត្ដមនាយឧត្តមសេនិយ៍ សៅ សុខា ឯកឧត្តម ហីុ ប៊ុនហៀង ទេ ទើដាក់គុគលោកតែ គឹមសាន្តបានយូ បើលែងលោកតែ គឹមសាន្តរួចខ្លួនវិញនោះ ព្រៃឈើនិងរ៉ែមាសពិតជារលាយដោយសារមេសហគមន៍ ឈ្មោះ តែ គឹមសាន្ត នេះជាក់ជាមិនខាន។