ខេត្តកំពង់ធំ លោក លាង សួគ៌ ប្រធានតុលាការខេត្តកំពង់ធំ និងលោក អ៉ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ព្រមទាំងលោក ហម ហ៊ុន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ និងព្រះរាជអាជ្ញារង និងមន្ត្រីជាច្រើនរូប បានអញ្ជើញចុះសួរសុខទុក្ខ មន្ត្រីរដ្ឋបាលជលផល រួមទាំង កម្លាំងកងរាជអាវុធហត្ថ ដែលប្រចាំការនៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ក្នុងឱកាសមកដែរ លោក លាង សូគ៌ ប្រធានសាលាដំបូងខេត្ត និងលោក អ៉ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ រួមទាំងសហការី បានប្រគេនទ័យទាន និងបច្ច័យដល់ព្រះសង្ឃ និងលោកតាលោកយាយយ នៅវត្តកំពង់ចម្លង ក្នុងនោះក៏បាន ចែកទានដល់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាត ១០គ្រួសារ មានមី និងទឹកស៊ីអ៊ីវ ទឹកត្រីរស់នៅក្នុងបឹងទន្លេសាប
និងត្រូវបានធ្វើឡើងនៅ ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៩។
ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានទទួលការសួរសុខទុក្ខយ៉ាងរាក់ទាក់ ប្រកបដោយ ភាពកក់ក្តៅ ពីសំណាក់ ស្ថាប័នអយ្យការសាលាដំបូង ខេត្តកំពង់ធំ ដែលបានយកចិត្តទុកដាក់ ពីជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងខ្វញខាត រស់នៅក្នុងបឹងទន្លេសាប។
លោកអ៉ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានមានប្រសាសន៍ថា ឆ្លៀតពេលក្នុងឱកាសបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ក៏ដឹកនាំសហការីនៃ អយ្យការសាលាដំបូងខេត្ត ចុះសិក្សា ស្វែងយល់ ពីជីវភាពរស់នៅរបស់បង ប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសែន និងរស់នៅក្នុងបឹងទន្លេសាប រួមទាំងត្រួតពិនិត្យភូមិសាស្រ្តបឹងទន្លេសាប ក្នុងខេត្តកំពង់ធំ និងបាននាំយកសម្ភារៈ គ្រឿង ឧបភោគបរិភោគ ជូនដល់បងប្អូនប្រជាពលរដ្ឋផងដែរ។
លោក លាង សូគ៌ និងលោក អ៉ិត សុធា បានមានប្រសាសន៍ផ្តាំផ្ញើរ ដល់បងប្អូនប្រជាពលរដ្ឋ ថែរក្សាសុខភាព បរិភោគអាហារមានអនាម័យ សម្រាក់ក្នុងមុង ដើម្បីបញ្ចៀសកើតជំងឺផ្សេងៗ ដែលតាមមកពីតាមទឹក និងតាមមូស ក្នុងនោះដែរ លោកបានសំណូមពរ ដល់បងប្អូនខិតខំ អប់រំកូនចៅ ឲ្យក្លាយទៅជាមនុស្សល្អ សិស្សល្អ និងបញ្ជៀសឲ្យឆ្ងាយពីគ្រឿងញៀន ដោយសារគ្រឿងញៀនជា អាវុធបំផ្លាញ អនាគត បំផ្លិចបំផ្លាញកិត្តិយស និងបំផ្លាញប្រទេសជាតិ។







































