ភ្នំពេញ៖បុរសម្នាក់មិនដឹងមានវិបត្តិអ្វីបានសម្រេចចិត្តយកខ្សែរអង្រឹងចង កភ្ជាប់និងឥដ្ឋខ្យល់បណ្តាលឲ្យស្លាប់បាត់បង់ជិវិតបង្កឲ្យមានការភ្ញាក់ផ្អើល។
ហេតុការណ៏ខាងលើនេះបានកើតឡើងកាលពី១១និង៤០នាទីថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០១៩ស្ថិតនៅលើបន្ទប់ជួលជាន់ទី៣ភូមិទ្រាសង្កាត់ស្ទឹងមានជ័យទី១ខណ្ឌមានជ័យរាជធានីភ្នំពេញ។
សពបុរសខាងលើនេះមានឈ្មោះសុគន្ធហៅពេជ្រអាយុ២៥ឆ្នាំមុខរបរជាងជួសជុលទូរសព្ទ័ស្នាក់ចំនុចកើតហេតុខាងលើមានស្រុកកំណើតនៅស្រុកមោងឬស្សីខេត្តបាត់ដំបង។
ប្រភពព័ត៍មានពីបុរសម្នាក់ដែលត្រូវជាមិត្តភក្រ័សពបុរសខាងលើបានឲ្យដងថារូបគាត់ចេញពីធ្វើការបានមកគោះទ្វារបន្ទប់ដោយទ្វារខ្ទាស់គន្លឹះជាប់នៅខាងក្នុងរួចក៏ស្រែហៅថាអាពេជ្របើកទ្វារឲ្យអញចូលផងតែមិនឮសម្លែងឆ្លើយតបដោយពុំអស់ចិត្តក៏ធាក់ទ្វារចូលក៏ប្រទះឃើញមិត្តភក្រ័របស់ខ្លួនចង ក ភ្ជាប់និងបង្អូួចស្លាប់បាត់ទៅហើយ។
ទើបរាយការណ៏ជូនសមត្ថកិច្ចមូលដ្ឋានខណៈពេលលោកម៉ៅសាវឿននាយប៉ុស្តិនគរបាលស្ទឹងមានជ័យទី១ទទួលបានព័ត៍មានថាមានប្រជាពលរដ្ឋចង កសម្លាប់ខ្លួនភ្លាមៗនោះលោកក៏បានបញ្ជាឲ្យមន្ត្រីប៉ុស្តិចុះទៅសហការណ៏ជាមួយនគរបាលជំនាញការិយាល័យកោសល្យវិច្ច័យស្នងការនគរបាលរាជធានីភ្នំពេញចុះទៅធ្វើការពិនិត្យសពនៅកន្លែងកើតហេតុ។
ក្រោយពេលពិនិត្យសពរួចរាល់សមត្ថកិច្ចជំនាញបានបញ្ជាក់ឲ្យដឹងថាបុរសខាងលើពិតជាបានចងកធ្វើអត្តឃាតសម្លាប់ខ្លួនឯងពិតប្រាកដមែន។
សពត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕




































